Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងពីប្រទេសចំនួន៥ ​ដែលមានសុវត្ថិភាពបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥

បានផុស

នៅ

ស្របពេលដែលជម្លោះជាសកលកើនឡើង ការវាយតម្លៃសន្តិភាពសកលឆ្នាំ ២០២៥ (GPI) បង្ហាញថាប្រទេសមួយចំនួននៅតែមានស្ថិរភាព និងសុវត្ថិភាព ដោយសារគោលនយោបាយ និងតម្លៃវប្បធម៌ដ៏យូរអង្វែង។ ក្នុងនោះប្រជាជាតិ​ចំនួន​ប្រាំបាន​លេចធ្លោ​ចំពោះការ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​នូវ​សន្តិភាព​ដ៏​រឹងមាំ​។ ប្រទេសទាំងនោះរួមាន៖

ប្រទេសអ៊ីស្លង់

អ៊ីស្លង់ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានសន្តិភាពបំផុតចាប់តាំងពីឆ្នាំ ២០០៨ ។ ដោយគ្មានប៉ូលិសប្រដាប់អាវុធ ឧក្រិដ្ឋកម្មតិចតួច និងសមភាពយេនឌ័រខ្លាំង ប្រជាជនក្នុងប្រទេសអ៊ីស្លង់មានអារម្មណ៍សុវត្ថិភាពជារៀងរាល់ថ្ងៃ មិនថាក្មេងៗដើរលេងឬគេងនៅខាងក្រៅផ្ទះនោះទេក៏នៅតែមានសុវត្តិភាព។

ប្រទេសអ៊ីស្លង់ (រូបភាព៖​ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសអៀរឡង់

អៀរឡង់បានផ្លាស់ប្តូរខ្លាំងពីប្រទេសដែលមានជម្លោះកាលពីអតីត​ ក្លាយជាប្រទេសដែលមានសន្តិភាព។ ប្រជាជនទុកចិត្តគ្នាទៅវិញទៅមក ប្រទេសចំណាយលើយោធាតិចតួច ហើយអ្នកស្រុកមានភាពរួសរាយរាក់ទាក់ណាស់ រួមផ្សំជាមួយនឹងប្រព័ន្ធសង្គមដ៏រឹងមាំ និងបដិសណ្ឋារកិច្ចដ៏ល្អ ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍សុវត្ថិភាព និងកក់ក្ដៅ។

ប្រទេសអៀរឡង់ (រូបភាព៖​ Getty)

ប្រទេសនូវែលសេឡង់

នូវែលសេឡង់បានឡើងដល់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសមានសុវត្ថិភាពនៅឆ្នាំនេះ ដោយសារការកែលម្អសុវត្ថិភាព និងច្បាប់កាំភ្លើងដ៏តឹងរ៉ឹង។ វប្បធម៌នៃការជឿទុកចិត្តរបស់ប្រទេសបានអនុញ្ញាតឱ្យផ្ទះពលរដ្ឋមិនចាំបាច់ចាក់សោផ្ទះ និងផ្លូវដែលមានសុវត្ថិភាព និងការថែទាំសុខភាពជាសកល។ លើសពីនេះទំនៀមទម្លាប់ Maori ដ៏រឹងមាំជួយប្រជាជននៅនូវែលសេឡង់មានអារម្មណ៍ជិតស្និទ្ធនឹងគ្នា និងគាំទ្រគ្នាទៅវិញទៅមក។

ប្រទេសនូវែលសេឡង់ (រូបភាព៖​ Getty)

ប្រទេសអូទ្រីស

អូទ្រីស ​ឥឡូវបានធ្លាក់មក​ជាប់​ចំណាត់​ថ្នាក់​ទី​៤ ប៉ុន្តែ​ប្រទេសនេះនៅ​តែ​មាន​សុវត្ថិភាព​ខ្លាំង​បំផុត។ ប្រទេសនេះរក្សាអព្យាក្រឹតក្នុងសង្គ្រាម ហើយចំណាយប្រាក់លើមន្ទីរពេទ្យ សាលារៀន និងកម្មវិធីសង្គមជំនួសឱ្យយោធា។ ប្រជាពលរដ្ឋរស់នៅដោយស្ងប់ស្ងាត់ ចាកចេញពីផ្ទះរបស់ពួកគេដោយមិនចាំបាច់ចាក់សោ និងមិនមានអារម្មណ៍ព្រួយបារម្ភ។

ប្រទេសអូទ្រីស (រូបភាព៖​ Getty)

ប្រទេសសិង្ហបុរី

សិង្ហបុរីនៅតែជាប្រទេសអាស៊ីតែមួយគត់ដែលស្ថិតក្នុងលំដាប់កំពូលទាំង១០ ប្រទេសដែលមានសុវត្ថិភាព។ ទោះបីជាមានការចំណាយលើយោធាខ្ពស់ក៏ដោយ ក៏ប្រទេសនេះស្ថិតក្នុងលំដាប់ខ្ពស់ចំពោះសុវត្ថិភាព និងសណ្តាប់ធ្នាប់។ អ្នកស្រុកមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការដើរហើនៅពេលយប់ នៅក្នុងសង្គមមួយក្នុងចំណោមប្រទេសដែលមានសន្តិភាព និងរៀបចំបានល្អបំផុតរបស់ពិភពលោក ទោះបីជាសេរីភាពមួយចំនួន ដូចជាការរៀបការភេទដូចគ្នានៅមានកម្រិតក៏ដោយ។

ប្រទេសសិង្ហបុរី (រូបភាព៖​ Shutterstock)

ប្រទេសទាំងប្រាំនេះបង្ហាញថា អព្យាក្រឹតភាព សមភាព និងប្រព័ន្ធសង្គមរឹងមាំអាចជំរុញសន្តិភាព សូម្បីតែនៅក្នុងពិភពលោកដែលកំពុងមានជម្លោះនិងសង្គ្រាមកើនឡើងក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម