កីឡា
ONE ជាប់លេខ ១ ពីចំនួនអ្នកមើលវីដេអូលើ Facebook ក្នុងចំណោមស្ថាប័នកីឡាជាង ៥ ពាន់
ស្ថាប័នប្រដាល់ ONE Championship ស្ថិតនៅចំណាត់ថ្នាក់លេខ ១ ដែលមានអ្នកមើលវីដេអូច្រើនជាងគេបំផុតតាម Facebook កាលពីឆ្នាំ ២០២១ ក្នុងចំណោមស្ថាប័នកីឡាធំៗនិងគ្រប់ប្រភេទកីឡាទាំងអស់នៅក្នុងពិភពលោក។ ស្ថាប័នប្រដាល់ធំបំផុតនៅអាស៊ីមួយនេះ បានបញ្ចប់ឆ្នាំ២ ០២១ ជាមួយនឹងចំនួនអ្នកចូលមើល (views) ធម្មជាតិ (មិនចំណាយប្រាក់)ចំនួន ៨.៨៤ពាន់លានដង ដែលស្ទើរតែច្រើនជាងគូប្រជែង១ពាន់លានដងឯណោះ។

ចំណែកស្ថាប័នប្រដាល់កីឡាកាសពិភពលោក (WWE) ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកមើល ៧.៩២ ពាន់លានដង ហើយចំណាត់ថ្នាក់លេខ ៣ បានទៅកីឡាគ្រីឃីកអន្តរជាតិ (ICC) ដែលទទួលបានអ្នកមើល ២.៦១ ពាន់លានដង។ ដោយផ្អែកលើស្ថិតិទាំងនេះ រយៈពេល ១២ ខែកាលពីឆ្នាំ ២០២១ បានក្លាយជាសញ្ញាបញ្ជាក់ពីឆ្នាំដ៏ជោគជ័យបន្ថែមទៀត សម្រាប់ ONE ដែលជាស្ថាប័នកីឡាធំជាងគេបំផុតក្នុងពិភពលោក។
អគ្គនាយក និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានបង្ហាញភាពរីករាយចំពោះសមិទ្ធផលនេះ និងបានអរគុណដល់អ្នកគាំទ្ររាប់ពាន់លាននាក់ទូទាំងពិភពលោក និងបុគ្គលិកទាំងអស់ ដែលធ្វើឲ្យសម្រេចបានលទ្ធផលដ៏ធំធេងនេះ។ លោកមានប្រសាសន៍ថា ៖«សម្រាប់ឆ្នាំ ២០២១ ស្ថាប័នប្រដាល់ ONE ស្ថិត ចំណាត់ថ្នាក់លេខ១ក្នុងចំណោមស្ថាប័នកីឡាទូទាំងពិភពលោកជាង៥០០០សម្រាប់អ្នកទស្សនាចូលមើលវីដេអូធម្មជាតិសុទ្ធ។ សូមអរគុណដល់អ្នកគាំទ្រដ៏អស្ចារ្យទាំងពិភពលោក។ សូមអបអរសាទរដល់ក្រុមការងាររបស់ខ្ញុំទាំងអស់ ដែលបានធ្វើឲ្យយើងសម្រេចបានលទ្ធផលដ៏អស្ចារ្យនេះ»។

ស្ថាប័នកីឡាធំៗលំដាប់ពិភពលោកផ្សេងៗទៀតដែលស្ថិតនៅក្រោម ONE មានដូចជាលីគបាល់ទាត់កំពូល Bundesliga, NASCAR, MotoGP, F1, NBA, UEFA Champions Leagues និង Major League Soccer ជាដើម។ ចំណែកស្ថាប័នប្រដាល់ក្នុងទ្រុង UFC និង Bellator MMA បានបញ្ចប់ ១២ ខែជាមួយនឹងអ្នកមើលវីដេអូសរុបចូលគ្នាត្រឹមតែ ១.៧៦៥ ពាន់លានដងប៉ុណ្ណោះ ដែលចំនួនតិចជាង ១ ភាគ ៤ នៃចំនួនដែល ONE ទទួលបានទូទាំងឆ្នាំ ២០២១៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


