ព័ត៌មានជាតិ
៥ សាលា ល្បីនៅភ្នំពេញ ចង់រៀនពេទ្យអាចសាកសួរបាន
ជំនាញសុខាភិបាលឬពេទ្យនេះ ជាជំនាញមួយដែលត្រូវការភាពច្បាស់លាស់ គួបផ្សំសមត្ថភាពខ្លាំង និងការអំណត់ខ្ពស់ ហើយគ្រឹះស្ថានបណ្តុះបណ្តាលក៏ត្រូវប្រកបដោយគុណភាព មានស្តង់ដាត្រឹមត្រូវ។
កម្ពុជាថ្មីសូមណែនាំស្ថាប័ន ៥ ដែលមានជំនាញបណ្តុះបណ្តាលផ្នែកសុខាភិបាល ដែលសិស្សនិស្សិតអាចស្វែងយល់ដើម្បីចុះឈ្មោះសិក្សាបាន។
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហៅក្រៅ សាលាក្រហម ជាគ្រឹះស្ថានសាធារណៈរដ្ឋដ៏មានប្រជាប្រិយដែលបណ្តុះបណ្តាលទៅលើផ្នែក វេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តសាស្រ្ត បច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ។
ជំនាញសិក្សានៅសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមាន៖
១. មហាវិទ្យាល័យវេជ្ជសាស្រ្ត
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្ត
-ថ្នាក់វេជ្ជបណ្ឌិត
-ថ្នាក់វេជ្ជបណ្ឌិតឯកទេស (២២ ឯកទេស )
២. មហាវិទ្យាល័យទន្តវទនសាស្រ្ត
-ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តទន្តវទនសាស្រ្ត
-ថ្នាក់ទន្តបណ្ឌិត
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពត់ធ្មេញ
៣. មហាវិទ្យាល័យឱសថសាស្រ្ត
-ថ្នាក់បរិញ្ញាបត្រ ឱសថសាស្រ្ត
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តឱសថសាស្រ្ត
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វេជ្ជ-ជីវសាស្រ្ត
៤. សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត
-ថ្នាក់ឯកទេសចក្ខុគិលានុបដ្ឋាក
-ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង គិលានុបដ្ឋាក
-ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ឆ្មប
-ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ព្យាបាលដោយចលនា
-បរិញ្ញាបត្ររង បច្ចេកទេសមន្ទីរពិសោធន៍
-បរិញ្ញាបត្ររង បច្ចេកទេសវិទ្យុសាស្រ្ត
៥. ផ្នែកសុខភាពសាធារណៈ
-ថ្នាក់បរិញ្ញាបត្រ សុខភាពសាធារណៈ
សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (University of Puthisastra)

ជាគ្រឹះស្ថានឧត្ដមសិក្សារបស់ឯកជន។ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត មានមហាវិទ្យាល័យចំនួន ២ គឺមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ មហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានបណ្តុះបណ្តាលលើមុខជំនាញដូចជា៖
-វេជ្ជសាស្រ្ត និងរោគកុមារ
-ទន្តសាស្រ្ត
-ឆ្មប
-មន្ទីរពិសោធន៍វេជ្ជសាស្រ្ត
-គិលានុបដ្ឋាក
-ឱសថសាស្រ្ត
-សុខភាពសាធារណៈ និងការស្រាជ្រាវ
សាកលវិទ្យាល័យន័រតុន

ជាសាកលវិទ្យាល័យឯកជនដំបូងគេនៅប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៩៧។
សាកលវិទ្យាល័យន័រតុន មានមហាវិទ្យាល័យចំនួន ៤ ក្នុងនោះក៏មានមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលផងដែរ។
១. មហាវិទ្យាល័យវិទ្យាល័យសាស្រ្តសុខាភិបាល
• ផ្នែកមធ្យម:
-ជំនាញ ៖ គិលានុបដ្ឋាក (សិក្យារយ:ពេល ៣ឆ្នាំ)
-ជំនាញ ៖ ឆ្មបសាស្រ្ត (សិក្យារយ:ពេល ៣ឆ្នាំ)
-ជំនាញ ៖ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត (សិក្យារយ:ពេល ៣ឆ្នាំ)
• ផ្នែកឧត្តម:
-ជំនាញ ៖ វេជ្ជបណ្ឌិត (សិក្យារយ:ពេល ៨ឆ្នាំ)
-ជំនាញ ៖ ទន្តបណ្ឌិត (សិក្យារយ:ពេល ៧ឆ្នាំ)
-ជំនាញ ៖ ឪសថការី (សិក្យារយ:ពេល ៥ឆ្នាំ)
-ជំនាញ ៖ គិលានុបដ្ឋាក (សិក្យារយ:ពេល ៤ឆ្នាំ)
សាកលវិទ្យាល័យអន្តរជាតិ (IU)

គឺជាស្ថាប័នឧត្ដមសិក្សាឯកជនមួយយដែលមានឯកទេសខាងឱសថសាស្ត្រនិងវិទ្យាសាស្ត្រសុខាភិបាល។ បង្កើតឡើងនៅឆ្នាំ២០០២ សាកលវិទ្យាល័យអន្តរជាតិត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំយុវជននិងកីឡា។
ជាគ្រឹះស្ថានឧត្តមសិក្សាឯកជននេះ មានមហាវិទ្យាល័យ រោគកុមារ វេជ្ជសាស្ត្រទូទៅ ឱសថសាស្រ្ត ទន្តវទនសាស្ត្រ និងមហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍វេជ្ជសាស្ត្រ។
វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម

បង្កើតឡើងនៅឆ្នាំ២០០៤ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈដែលបណ្តុះបណ្តាលវិស័យសុខាភិបាល។ វិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម មានមហាវិទ្យាល័យចំនួន៣ និងសាលាថែទាំវេជ្ជសាស្រ្តចំនួន១ដែលមានមុខជំនាញ៖
១. មហាវិទ្យាល័យវេជ្ជសាស្រ្ត
• ជំនាញ៖ វេជ្ជសាស្រ្ត
២. មហាវិទ្យាល័យឱសថសាស្រ្ត
• ជំនាញ៖ ឱសថសាស្រ្ត
៣. មហាវិទ្យាល័យទន្តវទនសាស្រ្ត
• ជំនាញ៖ ទន្តសាស្រ្ត
៤. សាលាថែទាំវេជ្ជសាស្រ្ត
• ជំនាញ៖ គិលានុបដ្ឋាក
• ជំនាញ៖ ឆ្មប
• ជំនាញ៖ គិលានុបដ្ឋាក-ឆ្មប
• ជំនាញ៖ បច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត
សម្រាប់ព័ត៌មានបន្ថែម តម្លៃ រួមទាំងលក្ខខណ្ឌចុះឈ្មោះចូលរៀន សិស្សនិស្សិតអាចសាកសួរទីតាំងសាលាផ្ទាល់៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


