ព័ត៌មានជាតិ
ខេត្តកំពង់ធំ មានអ្នកស្លាប់ដោយកូវីដ ២៦៧ នាក់ គិតត្រឹមថ្ងៃ ១៣ មករា
គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ខេត្តកំពង់ធំបានធ្វើតេស្តសំណាកប្រជាពលរដ្ឋអ្នកពាក់ព័ន្ធ អ្នកជំងឺកូវីដ-១៩ ចំនួន៧៨.៦៨២ សំណាក និងបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦.៧០៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៦.៤៣៥នាក់ ស្លាប់ចំនួន២៦៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧នាក់។

នេះបើតាមរបាយការណ៍សង្ខេបរបស់លោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពង់ធំ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ។
បើតាមលោក ឈុន ឈន់ ជាការឆ្លើយតបទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តបានដាក់ចេញសេចក្តីណែនាំចំនួន០២ និងសេចក្តីសម្រេច ចំនួន២១ ព្រមទាំងលិខិតបទដ្ឋាន គតិយុត្តសំខាន់ៗជាច្រើនទៀត។ ការដាក់ចេញឲ្យអនុត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គឺសំដៅឈានទៅដល់ការកាត់ផ្តាច់ការឆ្លងរីករាលដាលក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ដោយតម្រូវឲ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព រិតត្បិតការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្តុំជួបជុំនានា និងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩។
លើសពីនេះទៀត រដ្ឋបាលខេត្តក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ចាត់វិធានការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងធ្វើការផាកពិន័យ ចំពោះជនទាំងឡាយណា ដែលល្មើសនឹងបម្រាមនានា ដែលបានដាក់ចេញដោយរដ្ឋបាលខេត្ត។
អនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ខេត្តកំពង់ធំបានយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុលើស១៨ឆ្នាំ និងកុមារអាយុ៥ឆ្នាំដល់ក្រោម១៨ឆ្នាំ។
ក្នុងនោះ អ្នកទទួលបានវ៉ាក់សាំងលើកទី១ សរុបចំនួន ៦១៣.០៧៦នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទី២ចំនួន ៤៣៨.០៩៣នាក់ អ្នកទទួលវ៉ាក់សាំងលើកទី៣ចំនួន១០០.៦១០នាក់ និងដូសជំរុញ ឬលើកទី៤ ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២តទៅ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ