Connect with us

ព័ត៌មានអន្ដរជាតិ

ទោះឆ្លងកូវីដក្នុងថ្នាក់រៀន ក៏ថៃមិនបិទសាលាដែរ លុះត្រារឿងមួយកើតឡើង 

បានផុស

នៅ

យោងតាមអគ្គនាយករង នៃនាយកដ្ឋានសុខាភិបាលថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមករាថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ នឹងមិនបញ្ជាឲ្យបិទសាលារៀននោះទេ ទោះមានសិស្សមួយចំនួនឆ្លងមេរោគកូវីដ១៩ក៏ដោយ ប៉ុន្តែនឹងបិទ ប្រសិនបើមានការឆ្លងជាចង្កោម។

លោកវេជ្ជបណ្ឌិត Sarawut Boonsuk ពន្យល់ថា ក្រសួងនឹងបញ្ជាឲ្យសាលា បិទថ្នាក់រៀនរយៈពេលបីថ្ងៃ ដើម្បីសម្អាតឲ្យបានហ្មត់ចត់ ប្រសិនបើរកឃើញការឆ្លងមួយ ឬពីរករណីក្នុងថ្នាក់រៀន ហើយសាលាទាំងមូលនឹងត្រូវបិទរយៈពេលបីថ្ងៃ ដើម្បីសម្អាតប្រសិនបើករណីឆ្លងត្រូវបានរកឃើញនៅក្នុងថ្នាក់រៀនលើសពី១។

លោកក៏បានបន្ថែមផងដែរថា សាលារៀនអាចផ្អាកសកម្មភាពជាក្រុមទាំងអស់ ហើយតម្រូវឲ្យសិស្សនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ រៀនតាមអនឡាញដើម្បីការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ខែមករាមក តួលេខផ្លូវការរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួននៃការឆ្លងកូវីដក្នុងចំណោមកុមារដែលមានអាយុពី១៣ទៅ១៩ឆ្នាំ បានកើនឡើងច្រើនជាងក្រុមអាយុផ្សេងទៀត ថ្វីបើអត្រាមរណភាពក្នុងចំណោមអនីតិជន មានកម្រិតទាបបំផុតក៏ដោយ។

ប្រទេសថៃបានចាក់ថ្នាំបង្ការកូវីដដូសទី១ដល់កុមារចំនួន ៤.៥លាននាក់ដែលមានអាយុពី ១២ ដល់១៨ ឆ្នាំ ពោលគឺស្មើនឹង ៨៨,៤% ក្នុងចំណោមអនីតិជនប្រមាណ៥លាននាក់នៅក្នុងក្រុមអាយុនេះ ខណៈកុមារសរុប ៤.០៩លាននាក់ ឬ ៧៩,៦% នៃក្រុមអាយុនេះបានទទួលវ៉ាក់សាំងដូសទីពីរ។ ក្រសួង​មាន​បំណង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ពី ៥ ទៅ ១១​ឆ្នាំ នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ រកឃើញជនជាតិ ថៃ មួយក្រុម ឆ្លង អូមីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម