Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យជំនាញថា គ្មានប្រជាជន ថៃ ណាម្នាក់គេចផុតឆ្លង អូមីក្រុង ឡើយ (មានវីដេអូ)

បានផុស

នៅ

អ្នកឯកទេសខាងផ្លូវដង្ហើមថៃបាននិយាយថា អូមីក្រុងនឹងឆ្លងដល់ប្រជាជនរបស់ប្រទេសថៃទាំងអស់ មុនពេលមានវ៉ាក់សាំងសម្រាប់ប្រឆាំងវីរុសបំប្លែងខ្លួនថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Manoon Leechawengwongs វេជ្ជបណ្ឌិតជាន់ខ្ពស់ជំនាញផ្នែកជំងឺផ្លូវដង្ហើម និងសួតនៅមន្ទីរពេទ្យ Vichaiyut បាននិយាយថា “មនុស្សគ្រប់គ្នានឹងឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងរួចហើយ មុនពេលវ៉ាក់សាំងជំនាន់ថ្មីអាចប្រើបាន” ។

លោកវេជ្ជបណ្ឌិតបានលើកឡើងពីការព្យាករណ៍បែបនេះ បន្ទាប់ពីការលើកឡើងដោយប្រធានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) លោកវេជ្ជបណ្ឌិត Janet Woodcock ដែលថា ជនជាតិអាមេរិកទាំងអស់គេចមិនផុតពីការឆ្លងអូមីក្រុងឡើយ ។

លោកវេជ្ជបណ្ឌិត Manoon បញ្ជាក់ថា “ការចាក់វ៉ាក់សាំងដូសជំរុញមិនផ្ដល់ការការពារ ១០០ ភាគរយប្រឆាំងនឹងការឆ្លងកូវីដនោះទេ ជាពិសេសអូមីក្រុង ប៉ុន្តែវាជាសញ្ញាល្អដែលថា ការឆ្លងនឹងមិននាំឲ្យមានជំងឺធ្ងន់ធ្ងរ ខណៈឱកាស​សម្រាប់ការសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យូរ និង​ស្លាប់​គឺមាន​តិចតួច​ណាស់” ។

ទន្ទឹមនោះ លោកក៏បានលើកឡើងពីរបាយការណ៍របស់គ្រូពេទ្យអ៊ីស្រាអែលពីការឆ្លងអូមីក្រុង ទោះបីជាបានទទួលការចាក់វ៉ាក់សាំង Pfizer ដូសទី ៤ ក៏ដោយ ប៉ុន្តែលោក​បានបញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា ពួក​គេ​មាន​រោគ​សញ្ញា​ស្រាល ឬ​គ្មានរោគសញ្ញា​សោះតែម្ដង ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ តើការចាក់វ៉ាក់សាំង កូវីដ អាចដល់ដូសទី ៥ ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម