Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២នេះ បានបង្ហោះរូបភាពមួយចំនួន អំពីទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់ប្រទេសកម្ពុជា ថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ ២០២២នេះ។ តាមរយៈរូបភាព នាពេលបច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឲ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បាននិងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើន។  

ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗ របស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួល បានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ការរីកចំរើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ របស់យើងឲ្យកាន់តែរីកចំរើនខ្លាំងថែមទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម