Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកពាក់ព័ន្ឋជាមួយអ្នកមានកូវីដម្នាក់ ដែលស្នាក់នៅ សណ្ឋាគារ «ចម្ប៉ា ពេជ្រ» ខេត្តក្រចេះ

បានផុស

នៅ

ក្រុមគ្រូពេទ្យ បានទៅយកសំណាក ក្រុមគ្រួសារ និងបុគ្គលិកសរុប ៧១នាក់ នៅសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ ទៅមន្ទីរពិសោធន៍ ក្រោយពេលមានអ្នកជំងឺកូវីដ ម្នាក់ បានទៅស្នាក់នៅទីនោះ។

យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តក្រចេះ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅយកសំណាក អ្នកពាក់ព័ន្ឋនៅសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ទៅពិសោធន៍ ក្រោយឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ​៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលវិជ្ជមានកូវីដ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងរំលងចូលថ្ងៃទី១ ខែធ្នូ មុនទៅមណ្ឌលគិរី។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានបិទសណ្ឋាគារ «ចម្ប៉ា ពេជ្រ» ជាបណ្តោះអាសន្ន ដើម្បីការពារជំងឺកូវីដ-១៩៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម