ជីវិតកម្សាន្ដ
អតីតបវរកញ្ញាចក្រវាលអាមេរិក លោតសម្លាប់ខ្លួនពីលើ ខុនដូ
អតីតម្ចាស់ជយលាភីបវរកញ្ញាចក្រវាលសហរដ្ឋអាមេរិកឆ្នាំ២០១៩ នាង Cheslie Kryst បានទទួលមរណភាពក្នុងវ័យ៣០ឆ្នាំ ដោយធ្លាក់ពីខុនដូនៅ Manhattan។

គ្រួសាររបស់ Kryst បានបញ្ជាក់ពីការស្លាប់របស់នាង នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ។ សាកសពរបស់នាងត្រូវបានគេឃើញនៅលើចិញ្ចើមផ្លូវ ខាងក្រៅខុនដូ Orion ក្នុងទីក្រុង Midtown នៅម៉ោងជាង៧ព្រឹក។
យោងតាមកាសែត New York Post បានឲ្យដឹងថា Kryst រស់នៅជាន់ទី៩នៃខុនដូនេះ។ នាងត្រូវបានគេឃើញលើកចុងក្រោយនៅកម្ពស់២៩ជាន់។

ទោះបីជាក្រុមគ្រួសាររបស់នាងមិនផ្តល់មូលហេតុ នៃការស្លាប់ក៏ដោយ ប៉ុន្តែប្រភពពីនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កបានបញ្ជាក់ថា Kryst ស្លាប់ដោយការធ្វើអត្តឃាត។
កាសែតដដែលរាយការណ៍ថា Kryst បានបន្សល់ទុកកំណត់ហេតុមួយ ដែលប្រគល់ទ្រព្យសម្បត្តិរបស់ខ្លួនទៅឲ្យម្តាយ។

Kryst បានចាប់ផ្តើមប្រកួតបវរកញ្ញាតាំងពីនៅក្មេងជំទង់ ដោយដើរតាមគន្លងម្តាយ ដែលគ្រងមកុដបវរកញ្ញា North Carolina សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២។ Kryst ក៏បានគ្រងមកុដបវរកញ្ញានេះដែរក្នុងឆ្នាំ២០១៩។
នៅអាយុ២៨ឆ្នាំ Kryst បានក្លាយជាស្ត្រីមានអាយុច្រើនជាងគេ ដែលគ្រងមកុដបវរកញ្ញាសហរដ្ឋអាមេរិក។ នាងក៏បានបន្តក្លាយជាអ្នកឈ្នះមកុដនេះយូរជាងគេផងដែរ ដោយសារការពន្យារពេលដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ដោយកាន់តំណែងនេះបានរយៈពេល៥៥៧ថ្ងៃ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Beast
ចុចអាន៖ បវរកញ្ញា ងិន ម៉ារ៉ាឌី ទម្លាយក្តីស្រមៃធំ និងគន្លឹះជោគជ័យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


