Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា ងិន ម៉ារ៉ាឌី ទម្លាយក្តីស្រមៃធំ និងគន្លឹះជោគជ័យ

បានផុស

នៅ

ភ្នំពេញ៖ បវរកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់ម្កុដ Miss Universe Cambodia 2021 ខណៈកន្លងទៅនាងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe លើកទី៧០ ឆ្នាំ ២០២១ នៅប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានឹងភាពជោគជ័យលើវិស័យដើរម៉ូដស្រាប់ ស្រីស្អាត ងិន ម៉ារ៉ាឌី បានទម្លាយប្រាប់នូវក្តីស្រមៃដ៏ធំរបស់ខ្លួនជាមួយភាពជោគជ័យទៅថ្ងៃអនាគត។

កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ខ្លឹមសារដូច្នេះថា៖ “ក្តីស្រមៃតាំងពីតូចគឺចង់ក្លាយជាបវរកញ្ញា ហើយនេះជាកម្រងរូបភាពអនុស្សាវរីយ៍នៃការបំពេញក្តីសុបិន្តរបស់នាងខ្ញុំនៅលើទឹកដីប្រទេសអុីស្រាអ៊ែល។មិត្តភាពជាមួយនឹងបវរកញ្ញាផ្សេងៗដែលមកពីបណ្តារប្រទេសនានាជុំវិញពិភពលោក”។ 

បវរកញ្ញា ងិន ម៉ារ៉ាឌី បានលើកឡើងបន្ថែមថា៖ “ខ្ញុំអាចបំពេញក្តីសុបិន្តរបស់ខ្លួនបាន ដូច្នេះអ្នកក៏អាចធ្វើបានដូចគ្នា។ សូមហ៊ានមានបំណងប្រាថ្នាឈរលើគោលការណ៍រឹងមាំ ខ្ញុំជឿជាក់ថា អ្នកនឹងទទួលបានជោគជ័យ”។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យលើវិថីដើរម៉ូដនៅកម្ពុជា បវរកញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេមើលឃើញថា នាងកាន់តែមានទីផ្សា និងប្រជាប្រិយភាពខ្លាំង។ លើសពីនេះ ងិន ម៉ារ៉ាឌី ក៏ទាញបានទីផ្សាចាប់អារម្មណ៍នៅក្រៅប្រទេសផងដែរអំឡុងពេលចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលកន្លងទៅ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៥២ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

Sokha Hotels

ព័ត៌មានពេញនិយម