Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត ដើម្បីរៀបចំ បោះឆ្នោតឆ្នាំក្រោយ (មានវីដេអូ)

បានផុស

នៅ

យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត នៅថ្ងៃគម្រប់ខួប ១ ឆ្នាំនៃរដ្ឋប្រហារយោធា ។

យោធា​បាន​ប្រកាស​​ពី​ការ​ពន្យារ​វិធានការ​ដែល​បាន​ផុត​កំណត់​កាលពី​ថ្ងៃ​ចន្ទតាម​រយៈ​ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស ហើយវាកើតឡើង ​បន្ទាប់​ពី​រដ្ឋប្រហារ​ដែល​បាន​កើត​ឡើងកាលពី​មួយ​ឆ្នាំ​មុន ​។

នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ អាជ្ញាធរនឹងអាចបន្តវិធានការបច្ចុប្បន្នសម្រាប់រយៈពេល ៦ ខែទៀត ដោយរក្សាប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេលសរុប ២ ឆ្នាំ ។

ទន្ទឹមនោះ មន្ត្រីយោធាកំពុងរៀបចំផែនការបោះឆ្នោតសម្រាប់ខែសីហា ឆ្នាំ ២០២៣ ហើយការពន្យារពេលនេះផ្តល់ពេលវេលាដល់យោធាដើម្បីរៀបចំការបោះឆ្នោត និងស្វែងរកមធ្យោបាយដើម្បីពង្រឹងការកាន់កាប់អំណាចរបស់ខ្លួន ។

ស្របពេលជាមួយគ្នានេះ យោធា​បាន​និង​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ជា​បន្តបន្ទាប់ ​ពី​បាតុករ​ប្រឆាំង​រដ្ឋប្រហារ ។ នៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ មានការវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានយោធា និងប៉ូលិស ដែលត្រូវបានរៀបចំឡើងដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

ភាព​តានតឹង​រវាង​យោធា ​និង​ប្រជាពលរដ្ឋ​កំពុង​កើនឡើង ខណៈ​សកម្មជន​គ្រោង​នឹង​ធ្វើ​កូដកម្ម​ស្ងាត់ៗ​ដើម្បី​ប្រារព្ធ​ខួប​ទី ១ ​នៃ​រដ្ឋប្រហារ ហើយយោធាបានអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​សម្រាកនៅផ្ទះ ខណៈ​អាជ្ញាធរ​កំពុង​គំរាម​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ណា​ដែល​ចូលរួម​ការតវ៉ា​បែបនេះ ​៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ខួប ១ ឆ្នាំនៃរដ្ឋប្រហារ មីយ៉ាន់ម៉ា ៖ ព្រឹត្តិការណ៍រញ្ជួយពិភពលោក 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥០ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម