សុខភាព
វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងប្រទេសជប៉ុន បានកត់សម្គាល់ពីការកើនឡើងនៃអ្នកជំងឺវ័យចំណាស់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារឆ្លងវីរុសអូមីក្រុងបំប្លែង BA.2 ជាហេតុបណ្ដាលឲ្យអត្រាមនុស្សចាស់សម្រាកមន្ទីរពេទ្យកើនឡើងដល់កម្រិតគួរឲ្យបារម្ភមួយក្នុងប្រទេសជប៉ុន។ នេះបើយោងតាម The Japan News ។

បើនិយាយពីរោគសញ្ញា ក្រុមគ្រូពេទ្យសង្កេតឃើញថា អ្នកជំងឺវ័យចំណាស់ទាំងនោះ មានចេញសញ្ញាជំងឺរលាកសួតស្រួចស្រាល បន្ទាប់ពីឆ្លងវីរុសអូមីក្រុងបំប្លែង BA.2។
យោងតាមសារព័ត៌មាន The Daily Express លោកវេជ្ជបណ្ឌិត Akira Kano នាយកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Fujimino ក្នុងប្រទេសជប៉ុនបានឲ្យដឹងថា កត្តានេះបានធ្វើឲ្យមនុស្សចាស់វិវត្តទៅជារោគសញ្ញាកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ។
“ក្រុមអ្នកជំងឺវ័យចំណាស់ បានទទួលវ៉ាក់សាំងការពារកូវីដ-១៩ យ៉ាងហោចណាស់ ក៏គ្រប់ចំនួន២ដូសដែរ ប៉ុន្តែវាហួសពេលយូរដែរហើយ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំង ហើយឥឡូវនេះអ្នកជំងឺវ័យចំណាស់ កំពុងទទួលរងនូវជំងឺរលាកសួតស្រួចស្រាល។”

វេជ្ជបណ្ឌិតខាងលើបានឲ្យដឹងថា វីរុសអូមីក្រុងបំប្លែង BA.2 ត្រូវបានអ្នកជំនាញជាច្រើនលើកឡើងថា មិនសូវបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែការពិតទៅ វាអាចធ្វើឲ្យសុខភាពយើងប្រឈមគ្រោះថ្នាក់ បើផ្អែកទៅតាមអ្វីដែលរកឃើញលើមនុស្សវ័យចំណាស់ ក្នុងក្នុងប្រទេសជប៉ុន ពេលបច្ចុប្បន្ននេះ៕
ចុចអាន៖អ្នកវិទ្យាសាស្ត្រ បង្កើនការប្រុងប្រយ័ត្ន ខណៈ វីរុសអូមីក្រុងបំប្លែង BA.2 រាលដាល
ចុចអាន៖Omicron រាលដាលនៅ ជប៉ុន ខ្លាំង រហូតមន្ទីរពេទ្យ មិនទទួលអ្នកជំងឺស្រាលៗឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


