ព័ត៌មានអន្ដរជាតិ
Omicron រាលដាលនៅ ជប៉ុន ខ្លាំង រហូតមន្ទីរពេទ្យ មិនទទួលអ្នកជំងឺស្រាលៗឡើយ
ការកើនឡើងនៃករណី Omicron មិនបង្ហាញសញ្ញានៃការថយចុះ នៅក្នុងប្រទេសជប៉ុនឡើយ ។ ខណៈស្ថាប័នវេជ្ជសាស្ត្រជាច្រើន បានគ្របដណ្ដប់ដោយមនុស្ស ដែលកំពុងបង្ហាញរោគសញ្ញា នៃគ្រុនក្ដៅខ្លាំង ឬការមកធ្វើតេស្តបញ្ជាក់ពីស្ថានភាពជំងឺខ្លួន ក្នុងបច្ចុប្បន្ននេះ។

លោក Hanabusa Hiroo អ្នកគ្រប់គ្រងនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងតូក្យូនិយាយថា គាត់គ្មានជម្រើសអ្វី ក្រៅពីងាកយកមនុស្សចាស់ ឬអ្នកដែលមានបញ្ហាសុខភាពជាមូលដ្ឋាននោះទេ។ ម៉្យាងទៀត មន្ទីរពេទ្យផ្ដល់ការធ្វើតេស្ត PCR សម្រាប់អ្នកជំងឺក្រៅ ដែលមានគ្រុនក្ដៅខ្លាំងប៉ុណ្ណោះ។
មន្ទីពេទ្យនេះ មានសមត្ថភាពព្យាបាលអ្នកជំងឺ ១២ នាក់ ដែលមានគ្រុនក្ដៅខ្លាំងក្នុងមួយថ្ងៃ ក្រៅពីអ្នកជំងឺធម្មតា។ ប៉ុន្តែកន្លែងណាត់ជួប បានបំពេញយ៉ាងឆាប់រហ័ស នៅថ្ងៃមុន ហើយការចូលទាំងអស់កំពុងត្រូវបានបដិសេធ។

ខាងមន្ទីរពេទ្យនិយាយថា ដើម្បីរក្សាការបើកចំហ និងចៀសវាងបុគ្គលិកហត់នឿយទ្រាំទ្រមិនរួច ពួកគេគ្មានជម្រើសអ្វីក្រៅពីចាប់ផ្តើមផ្តល់អាទិភាព ដល់អ្នកណាដែលត្រូវព្យាបាលនោះទេ។ ចំណែកមនុស្សចាស់ អ្នកដែលមានស្ថានភាពសុខភាពមូលដ្ឋាន និងកម្មករសំខាន់ៗ នឹងក្លាយជាមនុស្សដំបូងគេដែលបានទទួលការព្យាបាល។

លោក Hanabusa និយាយបន្ថែមថា គាត់ក៏មានការព្រួយបារម្ភដែរថា អាយុរបស់អ្នកជំងឺដែលមកកាន់មន្ទីរពេទ្យ កំពុងផ្លាស់ប្តូរបន្តិចម្តងៗពីអាយុ ៦០ ទៅ ៧០ និង ៨០ ឆ្នាំក្នុងពេលឥលូវនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសមានករណីឆ្លងអូមីក្រុងក្លាយពូជច្រើនបំផុត បញ្ជាក់ពីឥទ្ធិពលរបស់ BA.2
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


