ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា ៖ រាជរដ្ឋាភិបាល បន្តការអនុវត្តលើគោលនយោបាយ សម្រាប់មនុស្សចាស់ប្រកបដោយផ្លែផ្កា
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តការអនុវត្តយ៉ាងរលូន ប្រកបដោយផ្លែផ្កាលើគោលនយោបាយ សម្រាប់មនុស្សចាស់ឆ្នាំ ២០១៧-២០៣០ តាមក្របខ័ណ្ឌ ៨ចំណុចដែលបានអនុម័តរួច។ ការលើកឡើងនេះ គ្រាដែលលោក ឈួរ សុបញ្ញា ជួបពិភាក្សាជាមួយក្រុមការងារស្រាវជ្រាវ Development Pathways សហការជាមួយ UNDP ដើម្បីអនុវត្តការសិក្សាលទ្ធភាពមួយ សម្រាប់ប្រព័ន្ធប្រាក់សោធននិវត្តន៍ សម្រាប់មនុស្សវ័យចាស់ នៅក្នុងប្រទេសកម្ពុជា។
នាយកដ្ឋានសុខុមាលភាពសង្គមលោក ឈួរ សុបញ្ញា បានលើកឡើងបន្តថា ជំនួបពិភាក្សាជាមួយក្រុមការងារស្រាវជ្រាវ Development Pathways សហការជាមួយ UNDP ដើម្បីអនុវត្តការសិក្សាលទ្ធភាពមួយ សម្រាប់ប្រព័ន្ធប្រាក់សោធននិវត្តន៍ សម្រាប់មនុស្សវ័យចាស់ នៅក្នុងប្រទេសកម្ពុជា។ នាឪកាសនោះ ស្របតាមគោលនយោបាយជាតិ នៃមនុស្សចាស់សម្រាប់ឆ្នាំ ២០១៧-២០៣០ និងការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ និងអ្នកផ្តល់ព័ត៌មានមួយចំនួន ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុតសម្រាប់បរិបទកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត Stephen Kidd អ្នកឯកទេសផ្នែកកិច្ច ការពារសង្គម។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងផ្នែកសង្គមកិច្ច រាជរដ្ឋាភិបាលបានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ក្របខណ្ឌ គោលនយោបាយជាតិគាំពារសង្គម ២០១៧-២០៣០ ដែលជាឯកសារគោលសំខាន់ៗ សម្រាប់ក្រសួង-ស្ថាប័ន យកទៅអនុវត្តច្រើនឆ្នាំមកហើយ ប្រកបដោយផ្លែផ្កា។
កម្មវិធីអាទិភាពសំខាន់ៗទាំង ៨ចំណុច ត្រូវបានជំរុញបន្តអនុវត្តមកដល់បច្ចុប្បន្ន ប្រកបដោយលទ្ធផលផ្លែផ្ការួមមាន៖
ទី១. សេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រ និងងាយរងគ្រោះ កុមារ មនុស្សចាស់ មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន។ ទី២. សេវាសុខុមាលភាពកុមារ បានបន្តរីកចម្រើនឥតឈប់ឈរ។ ទី៣. សេវាសុខុមាលភាពជនពិការ ត្រូវបានទទួលការយកចិត្តទុកដាក់។ ទី៤. សេវាសុខុមាលភាពមនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់។ ទី៥. របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បានដំណើរការយ៉ាងសកម្ម។ ទី៦. វិស័យអតីតយុទ្ធជន ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ ទី៧. ក្រសួងបានលើកទឹកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ។ ទី៨. ពង្រឹងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


