Connect with us

ជីវិតកម្សាន្ដ

វីរៈនិច្ច ទម្លាយរឿងដ៏ស្លុតចិត្ត ក្រោយកូនភ្លោះក្នុងផ្ទៃត្រូវចាកចេញទាំងសោកស្តាយ

បានផុស

នៅ

​តារាចម្រៀង​វ័យក្មេង​អ្នកនាង វីរៈនិច្ច បន្ទាប់​ពី​ដឹក​ដៃស្វា​មី​ចូល​រោងការ​តាម​ប្រពៃណី​នា​អំឡុង​ខែតុលា ​ឆ្នាំ ​២០២១ ​មិនបាន​ប៉ុន្មាន​នាង​ក៏​ប្រកាស​ដំណឹង​ដ៏​រំភើប​ និង​សប្បាយចិត្ត​ក្រោយពេល​ដឹងថា ​ខ្លួន​កំពុងមាន​ផ្ទៃពោះ​ជាង ​១​ ខែ​ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​យ៉ាងណាមិញ​ ក្រោយ​ពេល​ដែល​ប្រកាស​ដំ​ណឹង​នោះ​មិនទាន់បាន​ប៉ុន្មាន​ផង​ ស្រាប់តែ​តារា ចម្រៀងអ្នកនាង វីរៈនិច្ច បានទម្លាយជាថ្មីនូវព័ត៌មានដ៏តក់ស្លុត និងរន្ធត់ចិត្តខ្លាំង គឺកូនក្នុងផ្ទៃរបស់នាងដែលភ្លោះនោះមិនបាននៅជាមួយនាងទៀតឡើយ ពោលគឺស្លាប់បាត់ទៅហើយ។​

​ជាក់ស្តែង​កាលពីយប់​ថ្ងៃទី​ ០៣​ ខែកុម្ភៈ ​ឆ្នាំ​ ២០២២​ តារា ចម្រៀង​ស្រី វីរៈ​និច្ច បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​គ្រប់គ្នា​បន្ទាប់ពី​មានបាន​ចេញមុខ​ប្រកាស​ដំណឹង​ដ៏​សោកស្តាយ​ខាងលើ​។ វីរៈនិច្ច បាន​លើកឡើងថា​«​ដំបូង​នាង​ខ្ញុំ​សុំទោស​បងប្អូន​ទុកជាមុន​ សម្រាប់​រយៈពេល​ជិត​មួយខែ​នេះ​ផង​ដែល​បាន​លាក់​បងប្អូន​ហេតុផល​ គឺ​ទទួលយក​មិនទាន់​បាន​»​។ តារា​ស្រី វីរៈនិច្ច បញ្ជាក់បន្ថែម​តាមរយៈបណ្តាញ​សង្គ​ម​ថា​ កូន​ក្នុង​ផ្ទៃ​របស់ខ្ញុំ​(​ភ្លោះ​)​មិនបាន​នៅ​ជាមួយ​ខ្ញុំ​ទៀត​ទេ ​មូលហេតុ​មាន​ដោយ​ចៃដន្យ​កូន​មិន​លូតលាស់ ​ដូច្នេះ​បងប្អូន​ឈប់​ឆ្ងល់​ថា ​ហេតុ​អី្វ​បាន​ខ្ញុំ​ស្លៀកពាក់​រឹបៗ​បាន​០៦ ខែមករា ឆ្នាំ ២០២២​ ថ្ងៃដែល​សោកស្តាយ​ជា​បំផុត​។​

គេ​ចាំបាន​ថា​ តារាចម្រៀង វីរៈនិច្ច​ បានរៀបចំ​ពិធី​មង្គ​ល​ការ​កាលពី​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២១​ កន្លងទៅ​។​ បន្ទាប់ពី​រៀបការ​បាន​ប្រមាណ​ជាង​២​ខែ​ស្រាប់ តែ វីរៈនិច្ច និង​ស្វាមី​ប្រកាស​ដំណឹង​ដ៏​រីករាយ​ថា​ពួក​គេ ​ទទួលបាន​ចំណងដៃ​កូនភ្លោះ​ក្នុង​ផ្ទៃ​ គួរ​ឲ្យ​រំ​ភើប​ខ្លាំង​។​ ប៉ុន្តែ​ពេលនេះ​ក្តីសង្ឃឹម​របស់​ពួកគេ​ក៏បាន​រលាយ​ទៅវិញ​អស់៕

អត្ថបទ៖ ចាន់រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម