ព័ត៌មានអន្ដរជាតិ
ទ័ពអាមេរិកនៅប៉ូឡូញត្រៀមខ្លួនជម្លៀសពលរដ្ឋអាមេរិកពីអ៊ុយក្រែន បើអាសន្នចាំបាច់
កងទ័ពអាមេរិកនៅប្រទេសប៉ូឡូញកំពុងត្រៀមខ្លួនជួយពលរដ្ឋអាមេរិកដែលប្រហែលជាភៀសខ្លួនចូលទៅប៉ូឡូញ ប្រសិនបើមានការផ្ទុះសង្គ្រាមណាមួយរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ៍ ទី៩ ខែកុម្ភៈ។
មន្ត្រីនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា កម្លាំងទ័ពដែលមិនអាចចូលទៅអ៊ុយក្រែនដើម្បីជម្លៀសពលរដ្ឋអាមេរិក ប៉ុន្តែនឹងត្រៀមសម្ភារៈបណ្តោះអាសន្ននៅប្រទេសប៉ូឡូញ។

មន្ទីរបញ្ចកោណបាននិយាយថា កងទ័ពប្រហែលជា១៧០០នាក់ ដែលភាគច្រើនមកពីកងទ័ពជើងអាកាសធំទី៨២ដែលបានដាក់ពង្រាយនៅ Fort Bragg រដ្ឋ North Carolina ដើម្បីទៅកាន់ប្រទេសប៉ូឡូញ។
ប្រទេសរុស្ស៊ីបានបដិសេធចំពោះផែនការវាយប្រហារដោយកម្លាំងយោធាណាមួយលើប្រទេសអ៊ុយក្រែន ប៉ុន្តែបានដាក់ពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់នៅព្រំដែនអ៊ុយក្រែន។ ទោះជាយ៉ាងណា ពួកគេបាននិយាយថា ខ្លួនអាចចាត់វិធានការយោធាមិនជាក់លាក់ ប្រសិនបើការទាមទាររបស់ខ្លួនមិនបានជោគជ័យក្នុងនោះ ចង់ឲ្យមានការសន្យាពីអង្គការណាតូមិនទទួលយកអ៊ុយក្រែនជាសមាជិក។
មន្ត្រីបាននិយាយថា ផែនការទទួលបានការអនុម័តពីសេតវិមាន និងជាផ្នែកមួយនៃផែនការប្រកបដោយប្រុងប្រយ័ត្ន។ ការអនុម័តត្រូវបានរាយការណ៍ពីដំបូងដោយ Wall Street។ មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមិនមែនការធ្វើការជម្លៀសពលរដ្ឋអាមេរិកធំដុំចេញពីប្រទេសអ៊ុយក្រែនឡើយ។
«យើងកំពុងវាយតម្លៃជាប្រចាំអំពីស្ថានភាពសន្តិសុខកំពុងវិវត្ត និងរៀបផែនការសម្រាប់ភាពអាសន្នជាច្រើនដូចដែលយើងតែងតែធ្វើ»។ មន្ត្រីបាននិយាយ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយក្នុងសប្តាហ៍នេះថា វាជាការល្អសម្រាប់ពលរដ្ឋអាមេរិកចាកចេញពីអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


