Connect with us

ព័ត៌មានជាតិ

១១ អគារព្យាបាលជំងឺកូវីដ-១៩ លើផ្ទៃដីជាង ៧ ហិកតា នឹងបញ្ចប់សាងសង់ រយៈពេល ១ ឆ្នាំ

បានផុស

នៅ

ភ្នំពេញ៖ អាគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន១១អាគារ នឹងសាងសង់ឱ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំ លើផ្ទៃដីជាង ៧ ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ លើមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ កុម្ភៈនេះ បានធ្វើពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

តាមការឱ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះមានឈ្មោះថា “តេជោសន្តិភាពរាជធានីភ្នំពេញ”។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជា អូមីក្រុង នឹងមានការឆ្លងលឿន។

មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៍ពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានហ្ម៉ត់ចត់ និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស និងដូសជំរុញ។

ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩នាពេលនេះ បានបង្ហាញឱ្យឃើញ ពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងមិនដឹងថា វានឹងបញ្ចប់នៅពេលណា ដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ-១៩នេះ ក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ណេ តាន់យ៉ាហ៊ូ សន្យា​ឲ្យ​​មេដឹកនាំ​​ហាម៉ាសរួច​ជីវិត​ដោយ​សុវត្ថិភាព ក្រោម​លក្ខខណ្ឌ​​នៃ​ការ​រំសាយ​អាវុធ

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យរង ថា សុខភាពមន្ត្រី ជាកត្តាកំណត់ផលិតភាពការងារ ដែលក្រសួងមហាផ្ទៃតែងយកចិត្តទុកដាក់

ធនាគារកណ្ដាលរុស្ស៊ី
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ី ព្រមានពីលទ្ធភាព​នៃការ​ធ្លាក់ចុះតម្លៃប្រេងយូរ​

ជីវិតកម្សាន្ដ៦ នាទីutes មុន

Taylor Swift ប្រាប់ហេតុផលធំមិនលេចមុខក្នុងកម្មវិធី Fashion Week ដូចគេឯង

ព័ត៌មានជាតិ១៣ នាទីutes មុន

នៅ​ភ្នំពេញ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ សម្រេច​​បាន​ជាង ៤៥ ម៉ឺនក្បាល​ដី ក្នុងចំណោម ៥០ ម៉ឺន ក្បាលដី ផែនការ​បញ្ចប់​ត្រឹមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម