ព័ត៌មានជាតិ
ជប៉ុន ផ្តល់ជំនួយជាង ៦៦ម៉ឺនដុល្លារ លើកកម្ពស់ការអប់រំនៅកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៦៦៤.៩៩៤ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។

កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ថា គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាព តាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្នឆ្នាំទី៣ មានថវិកាជំនួយជាង ២៦ម៉ឺនដុល្លារ។ នៅក្នុងគម្រោងនេះ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុននឹងបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអនុវត្តការអប់រំ បរិយាបន្ន និងអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់ការបង្កើនសមត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការថ្នាក់រដ្ឋបាលឃុំ។

លោកឯកអគ្គរាជទូត បានបន្តថា កគម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឆ្នាំទី៣ មានថវិកាជំនួយជាង ៣៩ម៉ឺនដុល្លារ ដែលអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស នឹងរៀបចំវគ្គសិក្សាអប់រំកាយរយៈពេល៤ឆ្នាំ នៅថ្នាក់សាកលវិទ្យាល័យ តាមរយៈការបង្កើតប្រព័ន្ធ ដើម្បីផ្តល់កម្មវិធីរយៈពេល៤ឆ្នាំ ការបណ្តុះបណ្តាលគ្រូ និងការដំឡើងបរិក្ខារសម្រាប់ការអប់រំកាយ។
លោកបានបន្ថែមទៀតថា តាមរយៈគម្រោងនេះ បុគ្គលិកចំនួន៦៤នាក់ និងសិក្ខាកាមគ្រូបង្រៀនប្រហែល ២០០នាក់ នៃវិទ្យាស្ថាននេះ នឹងអាចទទួលបានបរិស្ថានសិក្សាកាន់តែប្រសើរឡើងសម្រាប់ការអប់រំកាយ។ មិនតែប៉ុណ្ណោះ រំពឹងថា សិស្សានុសិស្សជាង ៩៨ម៉ឺននាក់ នៅកម្ពុជា នឹងទទួលបានការអប់រំកាយដែលមានប្រសិទ្ធភាពជាងមុន។

គួររំឭកថា កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើម នៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំនោះមក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤៦លានដុល្លារ ដល់គម្រោងចំនួន ១៤១ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៥ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម១ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


