ព័ត៌មានអន្ដរជាតិ
កុមារីវៀតណាមអាយុ៣ឆ្នាំ ត្រូវឪពុកចុងបង្ខំឲ្យលេបវីស ផឹកថ្នាំសម្លាប់សត្វល្អិត និងដំដែកគោលចូលក្បាល
កុមារីអាយុ៣ឆ្នាំម្នាក់មកពីសង្កាត់ Thach That ទីក្រុងហាណូយ ប្រទេសវៀតណាម នៅតែមិនទាន់ដឹងខ្លួន រយៈពេលជិតមួយខែហើយ បន្ទាប់ពីក្មេងស្រីរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានដែកគោលចំនួនប្រាំបួនដើម នៅក្នុងលលាដ៍ក្បាលរបស់នាង។
វេជ្ជបណ្ឌិត Tran Lien Huong នាយករងនៃមន្ទីរពេទ្យ Saint Paul General ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ បានប្រាប់កាសែត Tuoi Tre កាលពីថ្ងៃចន្ទទី១៤ខែកុម្ភៈថា បុគ្គលិកពេទ្យនៅនាយកដ្ឋានសង្គ្រោះបន្ទាន់ផ្នែកកុមារ នៅតែប្រឹងប្រែងយ៉ាងខ្លាំងមក្នុងការព្យាបាលក្មេងស្រី។

លោកវេជ្ជបណ្ឌិត Huong និយាយថា “ការឆ្លើយតបរបស់អ្នកជំងឺចំពោះការព្យាបាលគឺមិនល្អឡើយ។ បច្ចុប្បន្ន ក្មេងស្រីនៅតែសន្លប់ ខណៈស្ថានភាពរបស់នាងគឺមិនល្អសោះ”។
ក្មេងស្រីដែលគេហៅឈ្មោះកាត់ថា A. ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ Thach That ដំបូងក្នុងសភាពសន្លប់ស្តូកស្តឹងនៅរសៀលថ្ងៃទី១៧ខែមករា។

ការស្កេន X-ray លើក្បាលរបស់នាង ក្រោយមកបានបង្ហាញពីវត្ថុចំនួន៩ដែលមើលទៅដូចជាដែកគោលនៅក្នុងលលាដ៍ក្បាល។
ដោយសារតែស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ អមដោយសញ្ញាមិនប្រក្រតីផងនោះ មន្ទីរពេទ្យបានបញ្ជូនក្មេងស្រីទៅកាន់មន្ទីរពេទ្យ Saint Paul General ហើយរាយការណ៍រឿងនេះទៅប៉ូលិស។

បន្ទាប់មក ប៉ូលិសនៅទីក្រុងហាណូយបានចាប់ខ្លួន និងចាប់ផ្តើមដំណើរការផ្លូវច្បាប់លើលោក Nguyen Trung Huyen អាយុ៣០ឆ្នាំជាប្តីចុងរបស់ម្តាយ A. ដោយចោទប្រកាន់ពីបទឃាតកម្មនៅថ្ងៃទី២០ខែមករា។
ប៉ូលិសបានបញ្ជាក់ថា លោក Huyen បានធ្វើបាប A. យ៉ាងសាហាវឃោរឃៅដោយបំបាក់ដៃ បង្ខំឲ្យលេបវីស ផឹកថ្នាំសម្លាប់សត្វល្អិត និងដំដែកគោលនៅលើក្បាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ចម្លើយសារភាពច្បាស់ៗរបស់ម្តាយចុង ធ្វើទារុណកម្មក្មេងស្រីវៀតណាម ដល់ស្លាប់

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន