Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ សៅ ឧត្តម ចុះកុងត្រានៅផលិតកម្មថ្មី រយៈពេល ៣ ឆ្នាំ

បានផុស

នៅ

តារាចម្រៀងរូបសង្ហា និងជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ គឺលោក សៅ ឧត្តម បានលេចមុខនៅផលិតកម្មថ្មី B&P Enter tainment Production ​ខណៈបទ​បើកឆាក​ដំ​បូង​របស់លោក​កំពុង​ទទួលបាន​ការគាំទ្រ​ពី​មហា​ជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​បទ​ដំបូង​របស់លោក សៅ ឧ​ត្ត​ម មាន​ចំណងជើង​ថា​”​កំពង់ចាម​អើយ​គេ​ទៅ​ចោល​ខ្ញុំ​ហើយ​”​។ ​តាមរយៈ​ការបង្ហាញ​ខ្លួន​នៅ​ទ្រនំ​ថ្មី​នេះ ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​លោក សៅ ឧ​ត្ត​ម ព្រោះ​កាលពី​កន្លងទៅ​អ្នកគាំទ្រ​បានដឹងថា ​លោក​ជា​តារា​ដែលមាន​កុងត្រា​នៅ​ថោ​ន ​ប៉ុន្តែ​ពេលនេះ​បុរស​រូប​សង្ហារ​បែរ​ជា​លេចមុខ​នៅ​ផលិតកម្ម​ថ្មី​ផ្សេង​ទៅវិញ​។​

​ក្នុងជំនួប​តាម​ទូរស័ព្ទ​ជាមួយ​កម្ពុ​ជាថ្មី​លោក សៅ ឧ​ត្ត​ម បាន​ឲ្យ​ដឹងថា ​តាមពិត​កុងត្រា​របស់លោក​នៅ​ថោ​ន គឺ​បាន​ផុត​ជា​យូរ​មកហើយ ក្រោយ​ធ្វើការ​នៅ​ទី​នោះបាន​រយៈពេល​ជាង​២​ឆ្នាំ​។ ​លោក​បន្តថា ​ការចេញ​ពី​ថោ​ន​ គឺ​គ្មាន​បញ្ហា​នោះទេ ​គឺជា​ការ​ចប់​កុងត្រា​ហើយ​លោក​ និង​ថ្នាក់ដឹកនាំ​ថោ​ន​រួមទាំង​តារា​នៅ​ទីនោះ​នៅ​បន្ដ​រាប់អាន​គ្នា​ដូច​ធម្មតា​។​

​លោក សៅ ឧ​ត្ត​ម បាន​និយាយទៀតថា ​ការចូល​ផលិ​ត​កម្ម​B&P​លោក​បាន​ចុះ​កុងត្រា​រយៈពេល​ ៣ ​ឆ្នាំ ហើយ​មូលហេតុ​ដែល​លោក​ទៅ​ផលិតកម្ម​ថ្មី​នេះ​ គឺ​ដោយសារតែ​លោក​និ ង​ម្ចាស់​ផលិតកម្ម​ស្គាល់គ្នាមានការ​រាប់អាន​គ្នា​។​ ម្យ៉ាងទៀត​នៅ​ទីនោះ​ក៏មាន ការចូលរួម​របស់លោក ងួន សុបិន និង​Dj កា​កា ផងដែរ​។​

​លោ​កថា ​នៅក្នុង​កុងត្រា​នោះ ​មាន​លក្ខខណ្ឌ​ផ្សេងៗ​ដែល​ភ្ជាប់​ទៅជា​មួយ​ផងដែរ​ ដូចជា​ក្នុង​ ១​ ខែ​បទ​ចម្រៀ​ង​របស់លោក​មាន​ចេញពី​ ២ ​ទៅ​ ៣ ​បទ​។ ​ប៉ុន្ដែ​ពេល​នេះ​ លោក​ទើប​ចេញ​បាន​បទ​ថ្មី​តែ​ ១​ បទ​ប៉ុណ្ណោះ ​គឺ​បទ​”​កំពង់ចាម​អើយ​គេ​ទៅ​ចោល​ខ្ញុំ​ហើយ​”​តែ​នៅមុន​ចូលឆ្នាំ​ខ្មែរ​នេះ ​លោក​ក៏បាន​ត្រៀម​ចេញ​បទ​ថ្មីៗ​ជា​ប្រពៃណី​ជាតិ​ផងដែរ ​ខណៈដែល​ជាធម្មតា​បទចម្រៀង​របស់លោក​ផលិតឡើង​ គឺ​តម្រូវ​តាម​ទស្សនិកជន​គ្រប់​វ័យ​ទាំងអស់​មិនដែល​រើស​វ័យ​នោះទេ ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម