កីឡា
កក្រើកថ្ងៃទី ២៥ កុម្ភៈនេះ ការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ៣ គូ
សង្វៀន ONE Championship នឹងនាំព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់លើកទី ៤ ប្រចាំឆ្នាំ ២០២២ នេះជាមួយនឹងការប្រកួតជាច្រើនគូ ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដល់ទៅ៣គូក្នុងមួយរាត្រី។
Reinier De Ridder vs Kiamrian Abbaso
ប្រសិទ្ធនាមថា សមរភូមិប្រយុទ្ធ«ONE: FULL CIRCLE»នារាត្រីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ គូឯកប្រចាំព្រឹត្តិការណ៍ ជើងខ្លាំងហុល្លង់ Reinier De Ridder ឡើងការពារខ្សែក្រវាត់ពិភពលោកទម្ងន់ Middleweight របស់ខ្លួនលើកដំបូងទល់នឹងកីឡាករ Kiamrian Abbaso មកពីប្រទេសគៀរហ្គីស្ថាន។
Reinier De Ridder៖ ទើបប្រកួតនៅសង្វៀន ONE បាន៥ដងប៉ុណ្ណោះ ប៉ុន្តែឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ពីរគ្រឿងហើយ បន្ទាប់ពីដណ្តើមបានពីកីឡាករមីយ៉ាន់ម៉ា Aung La Nsang ទាំងពីរ។ ប៉ុន្តែបើនិយាយពីប្រវត្តិប្រកួតក្នុងអាជីពសរុប១០លើកគឺឈ្នះទាំងអស់ដោយមិនទាន់ស្គាល់ពាក្យចាញ់ឡើយ។

Kiamrian Abbaso៖ មានប្រវត្តិប្រកួតរហូតដល់២៧ដង ក្នុងនោះឈ្នះ២៣ដង និងចាញ់៤ដង។ រូបគេសក្តិសមឡើងមកប្រកួតដណ្តើមខ្សែក្រវាត់នេះណាស់ ដោយសារប្រកួត៥លើកនៅសង្វៀន ONE គឺឈ្នះ៤ដង និងចាញ់តែមួយដងប៉ុណ្ណោះ។ អ្វីដែលចាប់អារម្មណ៍គឺប្រកួតលើកដំបូងចាញ់ ប៉ុន្តែ៤លើកចុងក្រោយឈ្នះទាំងអស់។

Roman Kryklia vs Murat Aygun
ចំណែកកីឡាករអ៊ុយក្រែន Roman Kryklia ត្រូវឡើងការពារខ្សែក្រវាត់ឃីកបុកសីងទម្ងន់ធ្ងន់ Light Heavyweight របស់ខ្លួនជាមួយកីឡាករហុល្លង់កាត់តួកគី Murat Aygun បន្ទាប់ពីពន្យារពេលដោយសារកូវីដ-១៩។
Roman Kryklia៖ បានឈ្នះខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Light Heavyweight បន្ទាប់ពីឈ្នះកីឡាករ Tarik Khbabez កាលពី២០១៩។ ស្ថិតប្រកួតនៅលើសង្វៀន៨៨ដង ក្នុងនោះឈ្នះ៤៥ដង និងចាញ់៤២ដង។

Murat Aygun៖ មានបទពិសោធលើសង្វៀនអាជីពឃីកបុកសីងមិនច្រើនទេពោលគឺទើបតែបាន១៨ដងប៉ុណ្ណោះ ប៉ុន្តែឈ្នះ១៧ដង និងចាញ់តែ១ដងប៉ុណ្ណោះ។

Petchmorakot vs Jamal Yusupov
អ្នកលេងមួយថៃ Petchmorakot វិលមកកាន់សង្វៀនការពារខ្សែក្រវាត់ពិភពលោក ONE Featherweight ជាថ្មីជាមួយកីឡាកររុស្ស៊ី Jamal Yusupov បន្ទាប់ពីបាត់មុខច្រើនខែ។
Petchmorakot៖ នេះជាលើកទី៣ដែលរូបគេឡើងការពារខ្សែក្រវាត់របស់ ONE Featherweight បន្ទាប់ពីលើកទី១ឈ្នះមិត្តរួមជាតិ Pongsiri និងលើកទី២ឈ្នះមិត្តរួមជាតិខ្លាចាស់ Yodsanklai ប៉ុន្តែជាលើកទី១ដែលប្រកួតការពារជាមួយកីឡាករបរទេស។ រូបគេមានបទពិសោធលើសង្វៀន២០១ដង ក្នុងនោះឈ្នះ១៦៤ និងចាញ់៣៤ដង។

Jamal Yusupov៖ រូបគេបានបង្កភាពភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៩នៅពេលផ្តួលខ្លាចាស់ថៃ Yodsanklai ឲ្យសន្លប់នៅក្នុងទឹកទី២។ រូបគេជោគជ័យជាំនៅសង្វៀនប្រទេសចិន និងជាគ្រូបង្ហាត់ថែមទៀត ដូច្នេះអាចជាតារាគ្រោះថ្នាក់សម្រាប់កីឡាករថៃ៕


-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ