Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានប៉ាស្ទ័រ តែមួយ ធ្វើតេស្តកូវីដ-១៩ កើនឡើង ២ ទៅ ៣ដង ក្នុងមួយថ្ងៃ បើធៀបដើមឆ្នាំ

បានផុស

នៅ

ក្នុងចំណោមទីតាំងទាំងឡាយក្នុងប្រទេសកម្ពុជាដែលមានម៉ាស៊ីនធំ PCR សម្រាប់ធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានទទួលកំណើននៃសំណាក កើនឡើងរហូត ២ ទៅ ៣ដងក្នុងមួយថ្ងៃ បើប្រៀបធៀបខែមករា ដើមឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ដួង វាសនា ​ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា ចំនួនសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាមួយផ្នែក នៃចំនួនកន្លែងធ្វើតេស្តទាំងអស់ទូទាំងប្រទេស ដែលគ្រាន់តែមួយរយៈចុងក្រោយនេះ វិទ្យាស្ថានបានទទួលចំនួនសំណាកធ្វើតេស្តមានច្រើន ២ ទៅ ៣ ដង បើប្រៀបធៀបកាលដើមឆ្នាំ ២០២២នេះ។

លោកវេជ្ជបណ្ឌិត ដួង វាសនា មានប្រសាសន៍បន្តថា៖ “អាចចន្លោះពី ៤០០ ទៅ ៦០០សំណាក ក្នុងមួយថ្ងៃ។ ជាធម្មតា កាលពីមុនគឺចម្លោះពី ២០០ ទៅ ៣០០ ជាងសំណាក បន្ទាប់ពីចំនួនឆ្លងថយចុះច្រើន ហើយរដ្ឋាភិបាល និងក្រសួងសុខាភិបាលសម្រេចធ្វើតេសត្តតែអ្នកនៅមន្ទីរពេទ្យវិញ”។

ប្រធាន​ផ្នែក​វិ​រុសាស្ដ្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រូបនេះបន្តថា អ្នកធ្វើតេស្តមិនមែនមហាជនទូទៅទេ គឺទាល់តែអ្នកដែលមានអាការៈសង្ស័យ ដែលត្រូវបានធ្វើតេស្ត និងបានបញ្ជូនសំណាកពីភ្នាក់ងារក្រសួងសុខាភិបាល តាមពីមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត ដួង វាសនា បញ្ជាក់ថា៖ “សម្រាប់សំណាកដែលយកមកធ្វើតេស្តគឺសឹងតែ ១០០ ភាគរយ បានរកឃើញវិជ្ជមានអូមីក្រុង ប៉ុន្តែយើងអត់ធ្វើតេស្តរកមេរោគអូមីក្រុងពីបណ្ដាតេស្តវិជ្ជមានទាំងអស់ទេ គឺធ្វើចុះៗ ដោយសារចំនួនច្រើន ហើយបើធ្វើទាំងអស់ ក៏អត់មានន័យ។ អ៊ីចឹង យើងជ្រើសរើសតាមទីតាំង តាមខេត្ត តាមប្រភេទនៃអ្នកជំងឺ។ យើងឃើញថា សម្រាប់ពេលឥឡូវ សឹងតែ ១០០ ភាគរយនៃចំនួនសំណាកដែលយើងធ្វើតេស្តហ្នឹងសុទ្ធតែជាប្រភេទមេរោគប្រភេទ អូមីក្រុង ដោយសារអូមីក្រុង មានការឆ្លងលឿន អ៊ីចឹងការរាតត្បាត គឺលឿនខ្លាំង”។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកនេះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤១៤ ករណី ជាករណីអូមីក្រុងក្នុងសហគមន៍ចំនួន ៣៨៨ ករណី នាំឱ្យករណីអូមីក្រុងក្នុងសហគមន៍សរុបកើនដល់ ៤ ០៦៤ ករណី ទន្ទឹមពេល ករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុប មានចំនួន ១២៥ ២០១ ករណី ព្យាបាលជាសះស្បើយចំនួន ១១៩ ៨៨០ ករណី និងអ្នកបាត់បង់ជីវិតសរុប ៣ ០១៥ ករណី។ រដ្ឋាភិបាល តែងចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ ទទ្ទឹមនឹងការអំពាវនាវប្រជាពលរដ្ឋអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ វិនាទី មុន

កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច

ព័ត៌មានជាតិ២ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប រៀបចំទិវាជាតិនៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ក្នុងរបបខ្មែរក្រហម

កីឡា៤ នាទីutes មុន

លោក​ ណយ​ ផានណា​ លើក​ឡើងពី​ការ​ប្រមូលផ្ដុំ​ និង​ត្រៀម​ខ្លួន​របស់​កីឡា​កាយសម្ព័ន្ធ​នៅ​ស៊ីហ្គេម លើក​ទី៣៣​

ចរាចរណ៍១២ នាទីutes មុន

ម្ចាស់រថយន្ដកែច្នៃមួយគ្រឿងសន្យាជួសជុលស្ពាន​ឈើ​មួយខ្សែឡើងវិញ ក្រោយបើកឆ្លងកាត់បណ្ដាលឲ្យបាក់ធ្វើដំណើរលែងរួច

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

វៀតណាមចាប់ផ្ដើមជុំថ្មីនៃការចរចាពន្ធជាមួយអាមេរិក

សន្តិសុខសង្គម២០ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៦ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ២០ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Sokha Hotels

ព័ត៌មានពេញនិយម