Connect with us

សន្តិសុខសង្គម

ផ្អាក​ចរាចរណ៍ផ្លូវ​ មួយចំនួន​បណ្ដោះ​អាសន្ន​ ​បើក​ការដ្ឋាន​សាងសង់​គម្រោងអភិវឌ្ឍ​ប្រព័ន្ធ​បង្ហូរ​ទឹកកខ្វក់​ជើងឯក​

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្តោះ អាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកចរាចរជាបណ្តោះអាសន្ន ដើម្បីចំពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្ដេចតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ពីវេលាម៉ោង ៥ រហូតដល់ចប់កម្មវិធី។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ “នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ ពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណងរបស់ប្រទេសជប៉ុន ដែលស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ”។

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជាផ្តួចផ្តើម និងប្តេជ្ញាចិត្តជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រជាពលរដ្ឋជិត ២ ពាន់គ្រួសារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៦ ពាន់បណ្ណ

ព័ត៌មានជាតិ១០ នាទីutes មុន

ស្ពានឆ្លង​ទន្លេ​ខេត្ត​ក្រចេះ បញ្ចប់​តភ្ជាប់​ធ្នឹម​ស្ពាន​​ទាំង​​ស្រុង គ្រោង​ដាក់​ឲ្យ​ឆ្លងកាត់បណ្តោះអាសន្ន​ក្នុង​​ខែកញ្ញា

សុខភាព១៤ នាទីutes មុន

វេជ្ជបណ្ឌិត ហ៊ាង រតនា ប្រាប់វិធីថែទាំសុខភាពតម្រងនោម ៥ចំណុច ក្រោយមានករណីលាងឈាមបន្តបន្ទាប់

កីឡា១៤ នាទីutes មុន

សន្ទុះ​ការ​គាំទ្រ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ព្រះខ័នរាជស្វាយរៀង​ កាន់​តែ​ច្រើន​​ឡើង​ៗ​ បណ្ដា​ខេត្ត​ទាំង​នេះ​នឹង​បញ្ចាំ​ LED ទស្សនា

Sokha Hotels

ព័ត៌មានពេញនិយម