ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើឲ្យពិចារណាដាក់ជនជាតិខ្មែរឥស្លាមម្នាក់ ជាអភិបាលរងខេត្ត និងអភិបាលរងស្រុក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យពិចារណាមានការដាក់ ជនជាតិខ្មែរឥស្លាមម្នាក់ ជាអភិបាលរងខេត្ត អភិបាលរងស្រុក អភិបាលរងខណ្ឌ សម្រាប់ខេត្ត ស្រុក ឬខណ្ឌណា ដែលមានជនជាតិខ្មែរឥស្លាមរស់នៅច្រើន។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈនេះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ការលើកឡើង ខាងលើនេះ មិនមែនជាកូតានោះទេ តែនេះជាបញ្ហាដែលទាក់ទងនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល និងសម្រួលដល់ការបំពេញការងារ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ប៉ុន្តែបញ្ហាមួយ ដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់ នោះគឺទាក់ទងនឹងស្ថានភាពចម្រុះ នៅផ្នែកខាងក្នុង ដែលមានបងប្អូនជនជាតិឥស្លាម រស់នៅយ៉ាងច្រើន នៅតាមបណ្ដាខេត្ត និងស្រុកមួយចំនួន ខ្ញុំស្នើឲ្យបណ្ដាខេត្ត ដែលមានបងប្អូនឥស្លាមរស់នៅ យកចិត្តទុកដាក់រៀបចំ ដើម្បីឲ្យមានហោចណាស់អភិបាលរងម្នាក់ នៅក្នុងខេត្តដែលមានប្រជាជនច្រើន ហើយឲ្យមានអភិបាលរង ហើយបើអាចធ្វើទៅបាន មានសមត្ថភាព ធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបងប្អូនឥស្លាមច្រើន»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


