វប្បធម៌ ជំនឿ
៨ ចំណុចពិសេស ជានិមិត្តរូបហុងស៊ុយនៃមនុស្សឆ្លាតលើសគេ
យោងតាមអ្នកជំនាញ បានឱ្យដឹងថា ផ្នែកមួយចំនួននៃរាងកាយដូចជា ទម្រង់មុខ បបូរមាត់ និងចង្កាជាដើម សុទ្ធតែអាចព្យាករណ៍ពីកម្រិត IQ របស់យើងម្នាក់ៗ។
បន្ថែមពីលើកត្តាហ្សែន អ្នកជំនាញភាគច្រើនជឿថា IQ របស់មនុស្សគឺជាការបញ្ចូលគ្នានៃចំណេះដឹង និងជំនាញដែលពួកគេបានរៀន ក៏ដូចជាសមត្ថភាពវែកញែកផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងវិញទៀត ភាពវៃឆ្លាតរបស់យើងក៏អាចសម្គាល់បានតាមរយៈចំណុចពិសេសមួយចំនួនលើរាងកាយរួមមាន៖
១. បបូរមាត់ស្តើង

មានមនុស្សតិចណាស់ដែលដឹងថា បបូរមាត់ស្តើង អាចដឹងថាម្ចាស់ គឺជាមនុស្សដែលរហ័សរហួន និងឆ្លាតវៃបំផុត។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆេក) បានធ្វើការសិក្សាមួយ ហើយបានសន្និដ្ឋានថា ជាធម្មតា បុរសដែលមានបបូរមាត់ស្តើង មានភាពឆ្លាតវៃក្នុងវិស័យជាច្រើន ជាងបុរសដែលមានបបូរមាត់ក្រាស់។
២. កែវភ្នែកពណ៍ខៀវ
ក្រៅពីបបូរមាត់ ភ្នែកពណ៌ខៀវក៏ត្រូវបានគេចាត់ទុកជាសញ្ញានៃមនុស្សឆ្លាតជាងអ្នកដទៃផងដែរ។ តាមពិតទៅ អ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននៅលើពិភពលោកដូចជា Marie Curie, Stephen Hawking។ល។ សុទ្ធតែមានភ្នែកពណ៌ខៀវ។
៣. សុដន់ធំ

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ស្ត្រីភាគច្រើនដែលមានសុដន់ធំ មានកម្រិត IQ ខ្ពស់។ សូម្បីតែស្ត្រីដែលមានដើមទ្រូងជាមធ្យម ក៏មាន IQ ខ្ពស់ជាងអ្នកដែលមានដើមទ្រូងតូចដែរ។
៤. ចង្កាស្រួច
តាមរយៈការស្រាវជ្រាវ អ្នកជំនាញមកពីសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆេក) បានរកឃើញថា សុភាពបុរសដែលមានចង្កាតូច និងស្រួច ច្រើនតែឆ្លាតជាងអ្នកដែលមានចង្កាធំ។
៥. រោមច្រើន

ផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកចិត្តសាស្រ្ត វេជ្ជបណ្ឌិត Aikarakudy Alias បានធ្វើការសន្និដ្ឋានថា ភាគច្រើននៃសុភាពបុរសដែលមានរោមក្រាស់ឬរោមច្រើន មាន IQ ខ្ពស់ជាងអ្នកដែលមានរោមធម្មតា។ ជាពិសេសមនុស្សប្រភេទនេះ តែងតែរៀនបានពិន្ទុល្អពេលនៅសាលា ហើយពេលទៅធ្វើការ ពួកគេក៏ពូកែ និងលេចធ្លោផងដែរ។
៦. ថ្ងាសទូលាយ

ថ្ងាសទូលាយក៏ជាសញ្ញានៃមនុស្សដែលឆ្លាតវៃ មានទេពកោសល្យ និងមាន IQ ខ្ពស់ជាងធម្មតា។ ជាការពិត យោងតាមស្ថិតិ មនុស្សភាគច្រើនដែលមានថ្ងាសធំទូលាយអាចធ្វើការក្នុងល្បឿនលឿន ហើយពួកគេក៏មានបញ្ហាទាក់ទងនឹងការគិតតិចជាងមនុស្សផ្សេងទៀត។
៧. ប្រើដៃឆ្វេង
វិទ្យាសាស្ត្របង្ហាញថា មនុស្សដែលប្រើដៃឆ្វេងច្រើនតែមានការអភិវឌ្ឍល្អជាងធម្មតា។ មិនថាបញ្ហាទាក់ទងនឹងតក្កវិជ្ជា ឬភាសានោះទេ ពួកគេសុទ្ធតែពូកែ ថែមទាំងមានសមត្ថភាពច្នៃប្រឌិតប្រសើរជាងមនុស្សដៃស្តាំទៀតផង។
៨. ចង្កេះតូច

តាមរយៈការស្រាវជ្រាវ អ្នកជំនាញបានសន្និដ្ឋានថា ស្ត្រីភាគច្រើនដែលមានចង្កេះតូច ឬរាងនាឡិកា ច្រើនតែឆ្លាតជាងស្ត្រីដទៃ។ ជាពិសេស ស្ត្រីប្រភេទនេះត្រូវបានគេចាត់ទុកជាមនុស្សមានជំនាញខ្ពស់ក្នុងការចិញ្ចឹមបីបាច់កូនៗ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន
ចុចអាន៖ អ្នកកើតតាមថ្ងៃទាំង ៧ ហោរាទស្សន៍ទាយរាសីរបស់អ្នកបែបនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


