ព័ត៌មានអន្ដរជាតិ
ប្រទេសលោកខាងលិច ដឹកអាវុធប្រឆាំងរថក្រោះរាប់ពាន់គ្រឿងទៅជួយ អ៊ុយក្រែន
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញកាលពីថ្ងៃសៅរ៍ថា ប្រទេសអាល្លឺម៉ង់នឹងផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះចំនួន ១,០០០ គ្រឿង និងកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសឈ្មោះ Stinger ចំនួន ៥០០ គ្រាប់ ។
ទន្ទឹមនោះ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលប្រទេសហូឡង់ក៏នឹងផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះ Panzerfaust-3 ចំនួន ៥០ គ្រឿង និងគ្រាប់រ៉ុកកែត ៤០០ គ្រាប់ផងដែរ ។
ស្របពេលជាមួយគ្នានេះ ប្រទេសហូឡង់ក៏កំពុងពិចារណារួមគ្នាជាមួយប្រទេសអាល្លឺម៉ង់អំពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ក្រុមសមរភូមិរបស់អង្គការណាតូនៅក្នុងប្រទេសស្លូវ៉ាគី ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ កងកម្លាំង អ៊ុយក្រែន កំពុងវាយបក រុស្ស៊ី វិញមិនឲ្យរុលចូលក្រុង គៀវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


