ព័ត៌មានអន្ដរជាតិ
កងកម្លាំង អ៊ុយក្រែន កំពុងវាយបក រុស្ស៊ី វិញមិនឲ្យរុលចូលក្រុង គៀវ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃសៅរ៍ថា កងទ័ពប្រទេសរបស់លោកបានវាយបកកងកម្លាំងរុស្ស៊ីដែលកំពុងរុលទៅមុខលើទីក្រុង គៀវ ។
លោកបាននិយាយថា ការប្រយុទ្ធកំពុងកើតឡើងនៅក្នុងទីក្រុង និងតំបន់ជាច្រើនក្នុងប្រទេសរបស់លោក ប៉ុន្តែទីក្រុង គៀវ និងទីក្រុងនានាជុំវិញរដ្ឋធានីត្រូវបានគ្រប់គ្រងដោយកងទ័ពអ៊ុយក្រែនវិញហើយ ។
លោក Zelenskyy បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការវាយលុកតំបន់លំនៅដ្ឋានដែលមិនជាជាគោលដៅយោធា ដោយនិយាយថា ពួកគេកំពុងប្រើប្រាស់សព្វាវុធគ្រប់ប្រភេទ រួមទាំងមីស៊ីល និងយន្តហោះចម្បាំងផងដែរ ។
នៅចុងបញ្ចប់នៃសាររបស់គាត់ លោក Zelenskyy បានប្តូរការនិយាយរបស់លោកទៅជាភាសារុស្សី ដោយលោកបានអរគុណអ្នកដែលជាប្រជាជនរុស្ស៊ីដែលមានមនសិការចំពោះការបញ្ចេញមតិប្រឆាំងនឹងសង្រ្គាមដឹកនាំដោយរុស្ស៊ី ។
លោកបានបន្តក្នុងសារនោះថា “យើងត្រូវបញ្ឈប់សង្គ្រាមនេះ ។ យើងអាចរស់នៅដោយសន្តិភាពជាមួយគ្នា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចេញមុខហើយ ពេលនេះ ណាតូ ដាក់ពង្រាយកម្លាំង ឆ្លើយតបលើកដំបូង ជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


