វប្បធម៌ ជំនឿ
សុបិន្តអំពីម្ហូប គ្រប់យ៉ាងមានបកស្រាយក្នុងនេះ
អាហារតំណាងឱ្យទ្រព្យសម្បត្តិ ភាពរុងរឿង ភាពរីករាយនិងភាពបរិបូរណ៍នៃជីវិតយើង ម្ល៉ោះហើយនៅពេលណាបានសុបិនអំពីម្ហូបអាហារ អត្ថន័យជារឿយៗ ជានិមិត្តរូបនៃរបៀបរស់នៅ និងសេដ្ឋកិច្ច ក៏ដូចជាទំនាក់ទំនងផ្ទាល់ខ្លួន(សុភមង្គលគូស្នេហ៍)របស់យើង។

អាហារឬម្ហូបបរទេស ដូចជា ចិនឬបារាំងក្នុងសុបិន មានអត្ថន័យពិសេសសម្រាប់ជីវិត គឺនឹងបានផលពីការរកស៊ីលើសពីតម្រូវការ អាចឈានដល់មានកម្មវិធីជប់លៀងឬដំណើរកម្សាន្ត។

សុបិនលើតុដែលពោរពេញទៅដោយអាហារមានគុណភាព នោះគឺជាសញ្ញាល្អណាស់ ដែលបង្ហាញពីការកើនឡើងនៃបរិមាណទ្រព្យសម្បត្តិ ឬភាពបរិបូរណ៍និងភាពរុងរឿងនៃជីវិត។
សុបិនបរិភោគអាហារដែលមានជាតិពុល អាចជាសារមួយអំពីរឿងមិនល្អក្នុងជីវិតរបស់យើងដែលតោងបំបាត់ចោលដូចជា ឥរិយាបទអាក្រក់ ទម្លាប់ឬទំនាក់ទំនងមិនល្អនានា។
សុបិនកំពុងញ៉ាំចំណីអាហារ អាចតំណាងឱ្យការផ្លាស់ប្តូរពីរបៀបរស់នៅសាមញ្ញសព្វថ្ងៃ ក្លាយជាជីវិតមួយគួរឱ្យចាប់អារម្មណ៍ឡើងៗ។ ចំណែកឯប្រសិនបើសុបិនលួចឬចង់ញ៉ាំចំណីអ្នកដទៃនោះបង្ហាញពីជំងឺនិងសំណាងអាក្រក់ឆាប់ៗនេះ។ ដូចគ្នានេះបើឃើញខ្លួនត្រម៉ង់ត្រម៉ោច ញ៉ាំតែម្នាក់ឯង ក្តីសុបិននោះជាធម្មតាគឺជាសញ្ញាបង្ហាញពីការខាតបង់។
សុបិនឃើញញ៉ាំតែម្នាក់ឯងហើយរីករាយជាមួយវា – ប្រសិនបើអ្នកញ៉ាំតែម្នាក់ឯងហើយរីករាយនឹងអាហារដែលអ្នកកំពុងញ៉ាំក្តីសុបិននោះគឺជាសញ្ញាល្អ ហើយជាធម្មតាបង្ហាញពីសេចក្តីអំណរនិងសុភមង្គលអាថ៌កំបាំង ដែលយើងកំពុងរង់ចាំនិងឈានមកដល់ឆាប់ៗនេះ។
សុបិន្តនៃការញ៉ាំអាហារដែលគេរៀបឱ្យ – ប្រសិនបើសុបិនញ៉ាំអាហារអ្នកណាម្នាក់រៀបចំឱ្យយើង គឺជាសញ្ញាល្អខ្លាំង។ ក្តីសុបិនធុននេះជារឿយៗបង្ហាញពីការរីកចម្រើននិងជោគជ័យភ្លាមៗពិបាកត្រៀមដឹងមុន។ ក៏អាចជានិមិត្តរូបនៃសុភមង្គល ទទួលបានការឱ្យតម្លៃ ក្នុងសេចក្តីស្រឡាញ់និងមិត្តភាពស្មោះត្រង់ផងដែរ។

សុបិនបានញ៉ាំអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ – ជាសញ្ញាល្អដែលបង្ហាញពីរយៈពេលសន្តិភាពនៅកៀកខាងមុខ ជីវិតដំណើរការដោយគ្មានឧបសគ្គនិងបញ្ហា។
សុបិនបរិភោគអាហារដែលគ្មានរសជាតិ -ជាសញ្ញាអាក្រក់បង្ហាញពីអារម្មណ៍មិនសប្បាយចិត្តឬខកចិត្តដោយសារតែអ្វីមួយ។ ពេលខ្លះវាអាចជាសញ្ញានៃជំងឺ ឬមនុស្សជិតស្និទ្ធយើងអាចនឹងជួបប្រទះបញ្ហាឆាប់ៗនេះ។
សុបិនមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ -ជាការព្រមានពីរាងកាយរបស់អ្នកថា អាហារដែលអ្នកកំពុងទទួលទានមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទេ។
សុបិនឃើញម្នាក់បរិភោគអាហារនៅមុខអ្នក – ប្រសិនបើមាននរណាម្នាក់កំពុងញ៉ាំបាយឬអ្វីៗនៅមុខអ្នកនៅក្នុងក្តីសុបិនរបស់អ្នកនោះមិនមែនជាសញ្ញាល្អទេ។ជារឿយៗបង្ហាញពីជំងឺដែលអាចកើតមានរបស់មនុស្សដែលកំពុងបរិភោគនៅពីមុខអ្នក។
សុបិនឃើញនរណាម្នាក់មកទទួលយកអាហាររបស់អ្នក – មិនមែនជាសញ្ញាល្អទេអាចជាសញ្ញានៃការក្បត់ដោយនរណាម្នាក់ដែលអ្នកទុកចិត្តខ្លាំង ហើយក៏អាចបង្ហាញពីការបែកគ្នាពីមនុស្សដែលអ្នកស្រឡាញ់។
សុបិននៃការបរិភោគអាហារច្រើន ហល់-អាចបង្ហាញពីចំណង់ផ្លូវភេទខ្លាំងក្លា ចំពោះនរណាម្នាក់និងកង្វះការគ្រប់គ្រងខ្លួនឯងពេលនៅជាមួយមនុស្សនោះ។
សុបិនស្លាក់អាហារនឹងបំពង់ក – អាចជានិមិត្តរូបនៃអ្វីមួយឬលទ្ធផលលុយកាក់ដែលមិនអាចទទួលយកបានងាយស្រួលត្រូវការព្យាយាមធ្វើច្រើនជាងអ្វីដែលអ្នកអាចធ្វើបានទៀត។
សុបិនបរិភោគអាហារកាកសំណល់– អាចបង្ហាញពីតម្រូវការក្នុងការសម្រេចចិត្តសំខាន់ៗទាក់ទងនឹងជីវិតរបស់អ្នកដែលនឹងក្លាយជាបុព្វហេតុនៃសុភមង្គល។

សុបិនឃើញខ្លួនឯងចម្អិនម្ហូប – ជាសញ្ញាល្អ។ សកម្មភាពរីករាយមួយចំនួននឹងកើតមានឡើងឆាប់ៗដូចជាទៅកន្លែងណាមួយសប្បាយៗ ឬត្រូវបានមិត្តភក្តិខ្លះដែលអ្នកមិនបានឃើញជាយូរមកហើយមកលេង។ បើក្នុងសុបិននោះឃើញយើងរីករាយក្នុងការរីករាយក្នុងការចម្អិនម្ហូបជារឿយៗបង្ហាញឱ្យដឹងមុន ពីការទទួលបានរង្វាន់និងការសរសើរចំពោះការងារល្អរបស់អ្នក អាចបង្ហាញថាត្រូវបានគោរពឱ្យតម្លៃដោយនរណាម្នាក់។ សុបិន្តនៃការកាត់ចែករំលែក ដួសចំណីអាហារ ជាសញ្ញាល្អដែលបង្ហាញពីភាពជោគជ័យនៃការខិតខំរបស់អ្នក។
សុបិនត្រូវបានផ្តល់ ឬរៀបអាហារជូនដោយនរណាម្នាក់ – ជាសញ្ញាល្អដែលបង្ហាញពីសុភមង្គលធំក្នុងជីិវិតអ្នកនឹងជួបប្រទះឆាប់ៗនេះ។
សុបិនការទិញចំណីអាហារ – ជាសញ្ញានៃភាពប្រសើរឡើងស្ថានភាពហិរញ្ញវត្ថុ។
សុបិនឃើញនរណាម្នាក់មកសុំទានអាហារ – ជាសញ្ញាអាក្រក់បង្ហាញពីការអស់សង្ឃឹម ការបែកបាក់គ្នា។
សុបិនក្នុងការស្វែងរកអាហារ – ច្រើនតែបង្ហាញពីការស្វែងរកការងារថ្មី។ ជាសះស្បើយយ៉ាងឆាប់រហ័សពីជំងឺ។
សុបិនចែករំលែកអាហាររបស់អ្នកជាមួយនរណាម្នាក់ – ជាសញ្ញាល្អ។ ក៏បង្ហាញពីទំនាក់ទំនងគ្រួសារល្អឡើងៗ និងភាពស្និទ្ធស្នាល រវាងអ្នកនិងសមាជិកគ្រួសារនានាផងដែរ។

សុបិនឃើញឬញុំាអាហារផ្អូម – មិនមែនជាសញ្ញាល្អទេនឹងមានអារម្មណ៍រំជួលចិត្តដោយសារតែអ្វីមួយកើតមានឡើង។បង្ហាញពីការបាត់បង់ និងការលំបាកផ្នែកហិរញ្ញវត្ថុឆាប់ៗនេះ ឬអាចជាការប្រកាសអំពីការក្ស័យធន។
សុបិនប្រមូលខ្ចប់ទុកម្ហូប – បង្ហាញពីការភ័យខ្លាចការបាត់បង់ឬមិនមានគ្រប់គ្រាន់។ គួរតែដោះស្រាយការភ័យខ្លាចទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បង្កើនទំនុកចិត្តខ្លួនឯងឡើងមកវិញ។
គ្រូ ឯម
ចុចអាន៖ ទឹកក្រូចកំប៉ុង (Soft Drinks) ក្នុងសុបិនភាគច្រើនជាសុភមង្គល
ចុចអាន៖ ដឹងមុនពីប្រផ្នូលក្នុងសុបិនឃើញ «ទូរសព្ទ» ឬទំនាក់ទំនងនានា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


