ព័ត៌មានជាតិ
ប្រទេសអាស៊ានជួបគ្នាក្នុងសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នៅកម្ពុជា
សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មានការចូលរួមពីប្រទេសសមាជិកអាស៊ាន បានចាប់ផ្តើមនៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២២នេះ ក្រោមប្រធានអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ថ្លែងនៅក្នុងពិធីបើកសន្និសីទនេះ សម្តេច ស ខេង បានវាយតម្លៃខ្ពស់ចំពោះវត្តមានគណៈប្រតិភូទាំងអស់ ដែលបានធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើន ខណៈដែលពិភពលោកកំពុងរងការវាយប្រហារពីជំងឺរាតត្បាតកូវីដ-១៩។ សម្តេចបន្តថា ការចូលរួមនេះ ឆ្លុះបញ្ចាំងពីស្មារតីរួបរួមសាមគ្គីយ៉ាងពិតប្រាកដក្នុងគោដៅតែមួយ គឺរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងនាមសហគមន៍តែមួយ កសាងទំនុកចិត្ត និងភាពសុខដុមរម្យនា ក្រោមឆ័ត្រសន្តិភាព ធានានូវស្ថិរភាពយូរអង្វែង។
សម្តេចថ្លែងបន្តយ៉ាងដូច្នេះថា« ខ្ញុំសូមសម្តែងការគាំទ្រខ្ពស់ ចំពោះប្រធានបទដែលសន្និសីទអាស៊ានណាប៉ូលលើកទី៤០ បានលើកឡើងដែលមានខ្លឹមសារទូលំទូលាយ ស៊ីជម្រៅ និងបង្ហាញពីកាប្តេជ្ញាចិត្ត ជាមួយនឹងការលះបង់ដើម្បីឧត្តមប្រយោជន៍ នោះគឺលើកកម្ពស់សុខុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិច្ច»។
សម្តេចបន្តថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលរួមទាំងអាស៊ានផង កំពុងតែក្រាញននៀល និងខិតខំស្ទុះងើបបន្តិចម្តងៗ ចាកចេញពីគ្រោះកំណាចនៃជំងឺកូវីដ ១៩ ដោយបានបើកដំណើរការឡើងវិញជាបណ្តើរៗនូវសកម្មភាពស្តារ និងអភិវឌ្ឍលើគ្រប់វិស័យ ឈរលើគោលការរក្សាបានតល្យភាព រវាងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធានាសុវត្ថិភាព សុខភាពសាធារណៈ និងធ្វើយ៉ាងណាឲ្យស្ថានភាពឆាប់ត្រឡប់ទៅប្រក្រតីភាពឡើងវិញ ដើម្បីជីវភាពប្រជាពលរដ្ឋ។
បើតាមសម្តេចក្រឡាហោម ស្ថិតក្នុងបរិការដែលមានសញ្ញាទាំងវិជ្ជមាន និងអវិជ្ជមាន កងកម្លាំងនគរបាល នៃប្រទេសសមាជិកអាស៊ាន មានភារកិច្ចជាចាំបាច់ នូវការបង្កើតនៅបរិស្ថានសន្តិសុខ ល្អប្រសើរ ដែលជាបង្អេករឹងមាំ គាំពារ ដល់កិច្ចដំណើរការអភិវឌ្ឍលើគ្របវិស័យ នៃប្រទេសនីមួយៗ និងត្រូវពង្រឹងពង្រីកវិសាលភាពសហប្រតិបត្តិការ ក្នុងក្របខណ្ឌទ្វារភាគី ពហុភាគី ទាំងក្នុងតំបន់ និងអន្តរតំបន់ សំដៅជួយគ្នាទៅវិញទៅមកដោះស្រាយបញ្ហាប្រឈមនានា បង្កើតបាននូវវប្បធម៌រួបរួមគ្នា ប្រយុទ្ធប្រឆាំងនៃបទឧក្រិដ្ឋឆ្លងដែន គ្រប់ប្រភេទ និងប្រកៀកស្មាគ្នា ដោយគ្មានការរើសអើង តស៊ូទប់ទល់កូវីដ ១៩ ដើម្បីការពារអាយុជីវិតពលរដ្ឋ។
រយៈពេល ៤០ឆ្នាំ នៃការបង្កើតអាស៊ានណាប៉ូល ពិនិត្យឃើញថា អង្គប្រតិបត្តិច្បាប់នេះ បានអភិវឌ្ឍខ្លួន ប្របកដោយភាពជោគជ័យ ទាំងការពង្រឹងយន្តការទំនាក់ទំនងសហប្រតិបត្តិការ ទាំងការពង្រីវិសាលភាព កសាងបាននូវដៃគូសហប្រតិបត្តិការ និងការបង្កើតក្របខណ្ឌការងារបម្រើឲ្យអាស៊ាណាប៉ូល និងរវាងអាស៊ានណាប៉ូលជាមួយដៃគូសហការទាំងក្នុង និងក្រៅតំបន់។
សូមបញ្ជាក់ថា សន្និសីទអាស៊ានណាប៉ូលនេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ០២ ខែ មីនា ដល់ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២៕
អត្ថបទ៖ ទួន សុផល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ