ព័ត៌មានជាតិ
តំបន់ជាច្រើននៅកម្ពុជាមានភ្លៀងធ្លាក់ដោយសារឥទ្ធិពលសម្ពាធទាប
ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា តំបន់ជាច្រើន នៅតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ពីតិចទៅច្រើនបន្តបន្ទាប់ ខណៈដែលស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ក៏បន្តធ្លាក់ភ្លៀងនៅព្រឹកថ្ងៃទី ៧ ខែមីនានេះ។

នារយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន និងលាយឡំខ្យល់កន្ត្រាក់ដូចជានៅខេត្តឧត្តរមានជ័យ ក្រុងប៉ៃលិន ខេត្តកោះកុង កំពង់ចាមព្រៃវែង និងខេត្តស្វាយរៀងជាដើម។

ក្រសួងធានធានទឹក បានប្រកាសនៅដើមខែមីនានេះថា កម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងទៅលើ មកពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ដែលកើតមាននៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៨ ខែមីនានៅកម្ពុជា និងថៃ ធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់លាយឡំនិង ផ្គរ រន្ទះ ក្នុងកម្រិតតិចទៅបង្គួរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


