ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ យ៉ាងហោចណាស់គ្រូនិងសិស្សនៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងម្នាក់៣ដូសរួចរាល់
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះយ៉ាងហោចណាស់មានលោកគ្រូ អ្នកគ្រូ
និងសិស្សានុសិស្សនៅទូទាំងប្រទេសបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងម្នាក់៣ដូសរួចរាល់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨ ខែមីនា នេះថា «ព្រោះតែលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយ ស្ម័គ្រចិត្តគ្រប់ៗ គ្នាទើបរាជរដ្ឋាភិបាលហ៊ានសម្រេចបើកសាលារៀនឡើងវិញ »។

លោកបានបន្តថា ការចាក់វ៉ាក់សាំងគឺជាមូលដ្ឋានដ៏សំខាន់ដែលនាំឱ្យមានការបើកប្រទេសឡើងវិញនិយាយជារួម
និងជាពិសេសការបើកដំណើរការវិស័យអប់រំ និយាយដោយឡែក។ លោកបានបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គឺលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ក្នុងម្នាក់៣ដូសរួចរាល់ ។

លោកបានបន្ថែមថា ផ្តើមចេញពីកត្តានេះហើយទើបរាជរដ្ឋាភិបាលបានសម្រេចឈានទៅបើកសាលារៀនទាំងរដ្ឋ និង ឯកជនឡើងវិញដោយស្ថិតក្រោមលក្ខខណ្ឌបន្តអនុវត្តវិធានសុខាភិបាល ពិសេស៣ការពារ ៣កុំ ។
លោកបានឱ្យដឹងទៀតថា ក្រសួងអប់រំ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងមាតាបិតាដែលបានទៅទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ក្នុងស្មារតីបែបនេះជាការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ពិសេសរវាងគ្រូ និងសិស្សដែលត្រូវប្រាស្រ័យ ទាក់ទងគ្នា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


