Connect with us

ព័ត៌មានជាតិ

ចូល​ដល់​រដូវប្រាំងមន្ត្រី​ធនធានទឹក​ អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បាតុភូត​ខ្យល់​កន្ត្រាក់​ ផ្គរ រន្ទះ

បានផុស

នៅ

កម្ពុជា​បានឈានចូលដល់រដូវប្រាំងពេញលេញ បន្ទាប់ពីរដូវរំហើយបានកន្លងផុតទៅ ហើយភ្លៀង​កក់ខែ​ក៏ចាប់​ផ្ដើម​​ធ្លាក់​រ៉ាយប៉ាយជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ បានថ្លែងថា នាឆ្នាំនេះឧស្សាមានភ្លៀងធ្លាក់ច្រើនដោយសារតែឥទ្ធិពលរបស់ឡានីញ៉ា នៅតែបន្តគ្របដណ្ដប់ចាប់តាំងពីចុងរដូវវស្សា ដែលជាបាតុភូតមួយមាន​សំនើមខ្ពស់ធ្វើឱ្យមានភ្លៀង​ធ្លាក់ច្រើន។

លោកថា មកដល់ឥឡូវនេះ បាតុភូតនេះ មិនទាន់ថមថយទោះបីជាថយចុះបន្តិច ដែលពីមុន ៨០ ភាគរយ ហើយឥឡូវនេះ ប្រហែល ៥០ ទៅ ៦០ ភាគរយ លុះដល់ពេលចុងខែ ៣ អាចមានការប្រែប្រួលបន្តទៅទៀត។

លោក ចាន់ យុត្ថាឱ្យដឹងថា មួយផ្នែកទៀត កាលណាចាប់ពីពាក់កណ្ដាលខែ ៣ទៅ ជារៀងរាល់ឆ្នាំ យើងឃើញភ្លៀងកក់ខែចាប់ផ្ដើមរាយប៉ាយ ជាបន្តបន្ទាប់។

កាលណាផុតរដូវរំហើយ គឺកម្រិតសីតុណ្ហភាពចាប់ផ្ដើមកើនឡើង ហើយនៅពេលដែលមេឃរកកលភ្លៀង វាសម្បូរនូវ​ការកើតឡើងនូវបាតុភូត ផ្គរ ខ្យល់កន្ត្រាក់ កើតឡើងមកជាមួយគ្នា ខណៈដែលប៉ុន្មាន​ថ្ងៃកន្លងមកនេះ មានខ្យល់កន្ត្រាក់ប៉ះពាល់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។

មន្ត្រីអ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ ក៏អំពាវនាវឱ្យមានការប្រុងប្រយ័ត្នបន្តទៀត ដោយសារ​បាតុភូតនេះ នៅបន្តកើតឡើងច្រើនទៀតរហូតទៅដល់ ភ្លៀងធ្លាក់ជោគជាំសីតុណ្ហភាពចុះ​មកវិញទើបបាតុភូតនោះថយឥទ្ធិពលទៅវិញ។

ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ មីនា អាចមានភ្លៀងផ្គររន្ទះ​ក្នុងកម្រិតខ្សោយ ហើយនៅថ្ងៃទី ១៣-១៤ ភ្លៀងអាចបន្តកើនឡើង​ដល់កម្រិតមធ្យមទៅ​បង្គួរលាយ​ឡំនិងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបកណ្ដាល។ រីឯតំបន់ជួរភ្នំ និងខ្ពង់រាបឦសាន ព្រមទាំងតំបន់មាត់សមុទ្រក៏ដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម