Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ផ្តល់ជំនួយមនុស្សធម៌ជិត ៨០ម៉ឺនដុល្លារអាមេរិកឲ្យ អ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា កាកបាទក្រហមចិន នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៥លានយ័ន (៧៩១​ ៥៤០ដុល្លារអាមេរិក) ដល់ប្រទេសអ៊ុយក្រែន ដែលរួមមានទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

This image has an empty alt attribute; its file name is photo_2022-03-05_11-39-02.jpg

ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែមុន បានជំរុញឲ្យជនជាតិអ៊ុយក្រែន ២លាននាក់ ភៀសខ្លួនទៅក្រៅប្រទេស ខណៈអ្នកនៅសេសសល់ក្នុងទីក្រុង Mariupol ដែលកំពុងឡោមព័ទ្ធ មិនមានចរន្តអគ្គិសនី កម្តៅ អាហារ និងទឹកផឹក បន្ទាប់ពីមានការទម្លាក់គ្រាប់បែកអស់រយៈពេលជាងមួយសប្តាហ៍។

ចិន​បាន​បដិសេធ​ ហៅ​សកម្មភាព​រុស្ស៊ី​នៅ​អ៊ុយក្រែន​ថា​ជា​ការ​ឈ្លានពាន ខណៈរុស្ស៊ី​ហៅ​សកម្មភាព​របស់​ខ្លួន​ថា​ជា “ប្រតិបត្តិការ​ពិសេស”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅដល់ តួកគី ត្រៀមពិភាក្សាជាមួយសមភាគី អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម