ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅដល់ តួកគី ត្រៀមពិភាក្សាជាមួយសមភាគី អ៊ុយក្រែន
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា នៅថ្ងៃពុធទី៩ខែមីនានេះ លោករដ្ឋមន្ត្រី Sergei Lavrov បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ជាកន្លែងដែលលោកនឹងជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែនគឺលោក Dmytro Kuleba។

ដំណើរនេះធ្វើឡើង ខណៈដែលរុស្ស៊ីនិយាយថា ខ្លួនត្រៀមរួចជាស្រេច ក្នុងការបើកច្រករបៀងមនុស្សធម៌នៅថ្ងៃពុធនេះ សម្រាប់ប្រជាជនដែលភៀសខ្លួនចេញពីរដ្ឋធានី កៀវ និងទីក្រុងចំនួនបួនផ្សេងទៀតរបស់ប្រទេសអ៊ុយក្រែន ខណៈចំនួនជនភៀសខ្លួនដែលបង្កើតឡើងដោយការវាយលុកធំបំផុតលើប្រទេសអឺរ៉ុបមួយចាប់តាំងពីសង្គ្រាមលោកលើកទី២មក បានកើនលើស២លាននាក់ហើយ។
ស្របពេលជាមួយគ្នានោះ លោក Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរុស្ស៊ីនឹងអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង ១០ព្រឹក (ម៉ោងនៅទីក្រុងមូស្គូ) ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព សម្រាប់ជនស៊ីវិលដែលមានបំណងចាកចេញពីទីក្រុងកៀវ , Chernihiv, Sumy, Kharkiv និង Mariupol៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លេចចេញសញ្ញាជម្លោះដ៏កម្រ ក្នុងចំណោមសម្ព័ន្ធមិត្ត អង្គការណាតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


