ព័ត៌មានអន្ដរជាតិ
ក្មេងជាង៣០០នាក់ត្រូវខ្មាន់កាំភ្លើងចាប់ពង្រត់ ឪពុកម្តាយអង្វរឲ្យអាជ្ញាធរជួយរកទាំងដឹងថាគ្មានសង្ឃឹម
កាលពីថ្ងៃអាទិត្យ ឪពុកម្តាយដែលអស់សង្ឃឹមបានប្រមូលផ្តុំគ្នានៅអនុវិទ្យាល័យមួយក្នុងប្រទេសនីហ្សេរីយ៉ាដោយទទូចសុំឲ្យអាជ្ញាធរស្វែងរកក្មេងប្រុសរាប់រយនាក់ដែលត្រូវបានខ្មាន់កាំភ្លើងចាប់ពង្រត់ពីទីនោះ។

ថ្វីបើតួលេខពិតប្រាកដមិនទាន់ត្រូវបានគេដឹងនៅឡើយក៏ដោយ សិស្សជាង៣០០នាក់មកពីសាលាវិទ្យាសាស្ត្ររដ្ឋាភិបាលក្នុងរដ្ឋ Katsina ភាគពាយព្យប្រទេសនីហ្សេរីយ៉ាត្រូវបានគេគិតថាកំពុងបាត់ខ្លួនបន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយបុរសប្រដាប់កាំភ្លើង AK-47 កាលពីយប់ថ្ងៃសុក្រ។

លោក Abubakar Lawal បានធ្វើដំណើរទៅសាលារៀននេះចេញពីទីក្រុង Zaria ដែលមានចម្ងាយ១២០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Kanara។ កូនប្រុសពីរនាក់ក្នុងចំណោមកូនប្រុសទាំង៣របស់គាត់ដែលបានចូលរៀននៅវិទ្យាស្ថាននេះគឺស្ថិតក្នុងចំណោមអ្នកដែលបាត់ខ្លួន។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ពីខាងក្រៅបរិវេណសាលាថា “ខ្ញុំតែងតែទៅទីនេះហើយអធិស្ឋានឲ្យព្រះអាឡោះជួយសង្គ្រោះប្រជាជនរបស់យើង”។

អ្នកនាំពាក្យប្រធានាធិបតី Muhammadu Buhari លោក Garba Shehu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា យោធាដែលគាំទ្រដោយកងកម្លាំងអាកាសបានកំណត់ទីតាំងរបស់ក្រុមចោរប្លន់នៅក្នុងព្រៃ Zango / Paula នៃតំបន់ Kankara ហើយមានការបាញ់តបតគ្នា។

គេមិនបាននិយាយទេថាតើមានសិស្សណាម្នាក់ត្រូវបានជួយសង្គ្រោះដែរឬក៏អត់។ គេក៏មិនទាន់ដឹងច្បាស់ដែរថាតើមានក្មេងប្រុសប៉ុន្មាននាក់ត្រូវបានគេចាប់ឬប៉ុន្មាននាក់ដែលបានចូលរៀនធម្មតាវិញ។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋលោក Abdul Labaran បាននិយាយថា អាជ្ញាធរនឹងមិនសម្រាកឡើយរហូតដល់រកឃើញក្មេងៗទាំងនោះ។
លោកបាននិយាយថា សិស្សចំនួន៣២១នាក់បានបាត់ខ្លួនប៉ុន្តែលោកបានបន្ថែមថា អ្នកខ្លះអាចទៅផ្ទះនៅរដ្ឋផ្សេងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្ទះសម្ភពក្លែងក្លាយបង្ខាំងស្រ្តីទុកឲ្យបុរសរំលោភយកកូនលក់
ចុចអាន៖ កសិករកំពុងច្រូតស្រូវ ខ្មាន់កាំភ្លើងចូលបាញ់រះក្នុងវាលស្រែ ស្លាប់១១០នាក់នៅ នីហ្សេរីយ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


