KPT+
ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ
ពីនារីបម្រើក្រីក្រ Natasha បានផ្លាស់ប្តូរជីវិតពីតោកយ៉ាកមកខ្ពង់ខ្ពស់ ធ្វើឱ្យស្រីៗរាប់លាននាក់ ផ្ទុះការសរសើរយ៉ាងខ្លាំង។
នៅអាយុ ១៩ឆ្នាំ ដោយសារតែភាពក្រីក្រ យុវតី Natasha Aliyeva បានដាក់ពាក្យធ្វើការជាអ្នកបម្រើនៅសណ្ឋាគារ Minsk Hotel ក្នុងប្រទេសបេឡារុស្ស។ សណ្ឋាគាដែល Natasha ធ្វើការ ជាទីពេញនិយមរបស់ភ្ញៀវអ្នកមានៗ ដែលនាងអាចជួបជាមួយមហាសេដ្ឋី ឥស្សរិយជនជាន់ខ្ពស់ រួមទាំងខ្សែរាជវង្សផងដែរ។ ហើយវាសនារបស់ Natasha បានផ្លាស់ប្តូរគ្រប់យ៉ាង បន្ទាប់ពីនាងបានជួបព្រះអម្ចាស់ទីក្រុងឌូបៃ ក្នុងឆ្នាំ ២០០៧ ។
នៅថ្ងៃនោះ Natasha Aliyeva ត្រូវអ្នកគ្រប់គ្រង ប្រើឱ្យយកទឹកក្រូចមួយកែវទៅថ្វាយព្រះអង្គម្ចាស់ Sheikh Saeed bin Maktoum al Maktoum ដែលជាទាយាទច្បង នៃប្រទេសអារ៉ាប់រួម។ នៅពេលឃើញដំបូង ព្រះអង្គម្ចាស់វ័យ ៣០វស្សា បានលង់ស្រឡាញ់នឹងនារីបម្រើរូបនេះ ហើយទ្រង់បានបន្តស្នាក់នៅកាន់តែយូរ នៅសណ្ឋាគារដែល Natasha កំពុងធ្វើការ។ មួយខែក្រោយមក ព្រះអង្គម្ចាស់បានយាងទៅឌូបៃវិញ និងបានសុំអនុញ្ញាតពីព្រះមាតាបិតា ដើម្បីរៀបអភិសេកជាមួយ Natasha ។ អាពាហ៍ពិពាហ៍របស់ពួកគេក៏បានធ្វើឡើងនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០០៧ យ៉ាងឱឡារឹក។

យ៉ាងណាមិញ មុនរៀបការ ព្រះអង្គម្ចាស់ Sheikh Saeed បានរៀបអភិសេក និងមានបុត្រ ៥ អង្គរួចមកហើយ។ ដោយសារច្បាប់នៅឌូបៃ អនុញ្ញាតឱ្យមានពហុពន្ធភាព ទ្រង់អាចរៀបអភិសេកជាមួយមហេសីបន្ថែមបាន ទើបបានជា Natasha ក្លាយជាមហេសីទី២ របស់ព្រះអម្ចាស់អង្គនេះ។

នៅពេលដែលនាងចាកចេញពីស្រុកកំណើត ដើម្បីរស់នៅជាមួយគ្រួសាររាជវង្សឌូបៃ Natasha ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា “ជីវិតរបស់ខ្ញុំ ប្រៀបដូចជារឿងនិទាន។ ខ្ញុំស្រឡាញ់ព្រះអង្គ ហើយខ្ញុំមិនស្តាយក្រោយទេ”។
ដោយឡែក អ្នកស្រី Lilia អាយុ ៥២ឆ្នាំ ត្រូវជាម្តាយរបស់ Natasha បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការអនុញ្ញាតឱ្យកូនស្រីរៀបការនឹងខ្សែរាជវង្សមិនមែនព្រោះទ្រព្យសម្បត្តិនោះទេ តែដោយសារគាត់ជឿថាកូនស្រីរបស់គាត់ស្រឡាញ់ព្រះអង្គដោយស្មោះ ហើយព្រះអង្គអាចផ្ដល់សុភមង្គលដល់កូនស្រីរបស់គាត់វិញ។

ក្រោយរៀបការចូលរាជវង្ស Natasha បានសាងទំនាក់ទំនងជិតស្និទ្ធជាមួយមហេសីដើម យ៉ាងឆាប់រហ័ស និងពុំដែលលេចឮព័ត៌មានជម្លោះអ្វីឡើយ។ មិនត្រឹមតែទទួលបានក្ដីស្រឡាញ់ពីមហេសីដើមនោះទេ ព្រះនាង Natasha ក៏តែងតែទទួលបានអំណោយដ៏ប្រណិតពីព្រះបិតាក្មេកដូចជា រថយន្តទំនើប ចិញ្ចៀនមាសស្រោបពេជ្រធំៗ និងសម្លៀកបំពាក់ពីម៉ាកល្បីៗផងដែរ។ ចំណែកអ្នកផ្ទះរបស់ព្រះនាង នាពេលនេះ មិនសូវមានការលំបាកនោះទេ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងរ៉ាវដ៏មានឥទ្ធិពលអំពីព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


