Connect with us

KPT+

គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹង​ប្រឈម…..

បានផុស

នៅ

ទោះបីឧស្សាហកម្មទេសចរណ៍កំពុង​តែមាន​​​ឥទ្ធិពលខ្លាំងនៅឌូបៃ ហើយ​លំហូរ​ភ្ញៀវបរទេស​រាប់ពាន់នាក់បានចូលទៅ​ដល់ទីក្រុងឌូបៃជា​រៀងរាល់សប្តាហ៍ ប៉ុន្តែ​ការជួលបន្ទប់សណ្ថាគារ​គេ​ងជាមួយគ្នា​រវាងគូស្នេហ៍ដែលមិនបានរៀបការនៅតែ​ជាប្រធានបទក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែល Dubaiofw.com បានរាយការណ៍​អំពីគូស្នេហ៍មួយគូ​ត្រូវ​ជាប់ពិរុទ្ធ ដល់ទៅមួយ​ឆ្នាំជាមួយទោស​នៃការ​ស្និទ្ធិស្នាលមុនរៀបការ​ គេហទំព័រ​ធំៗ ដែលទាក់ទងនឹង​ការនាំភ្ញៀវទេសចរ ដូចជា​ TripAdvisor ។ល។ បានលើកម្ពស់ការ​យកចិត្ត​ទុកដាក់ចំពោះករណីនេះ។

ការជួលសណ្ឋាគារស្នាក់នៅឌូបៃ​សម្រាប់ប្រុសនិងស្រី​ដែលមិនមែន​ជាប្តីប្រពន្ធ​នៅតែ​ត្រូវបានគេជជែក​វែកញែក​លើអ៊ិនធរណិត ។

មានការ​អះអាង ថា សណ្ឋាគារធំៗទំនើបៗ​នៅឌូបៃជាច្រើនធ្វ់ើជាមើលរំលង មិនយកចិត្តទុកដាក់ចំពោះបញ្ហានេះតែភ្ញៀវទេសចរ នៅតែត្រូវគេទូន្មាន​ឱ្យប្រយ័ត្នប្រយែងបំផុត​នូវ​ទង្វើ​ក៏​ដូចជា​ពាក្យ​សម្តីនៅរាល់ពេលគេបណ្តើរ​គូស្នេហ៍​ទៅកាន់ឌូបៃ។

តាមច្បាប់អ៊ីស្លាម ការ​ហាមឃាត់គូប្រុសស្រី​ដែលមិនទាន់រៀបការមិនឱ្យរស់នៅជាមួយគ្នានៅតែ​ត្រូវបានគេរឹតបន្តឹង​ដូច្នេះហើយ ប្រុសនិងស្រី​ត្រូវ​ចែកបន្ទប់សណ្ឋាគារចេញពីគ្នា។

តាមច្បាប់ សណ្ឋាគារមិនអាច​ឱ្យអ្នក​ដំណើរកម្សាន្តដែលមិនទាន់​រៀបការ​ស្នាក់នៅចូលគ្នា​នោះទេ។ ផ្អែកលើឃ្លាមួយនៃ​​បញ្ញត្តិ​របស់គេ​ដែលចែងថា មនុស្សភេទផ្ទុយមិនអាចនៅជាមួយ​គ្នាបានទេលើកលែងតែពួកគេរៀបការ។

តាម​ការអនុវត្តជាក់ស្តែង BBC និយាយថា សណ្ឋាគារឌូបៃភាគច្រើនមិនបាន​អនុវត្តតាមគោលការណ៍ នេះចំពោះភ្ញៀវបរទេស​ដែលកាន់សាសនា​ផ្សេងនោះឡើយ ។ សណ្ឋាគារប្រណីតៗ​ដែលតែងតែផ្តល់ជូនភ្ញៀវបរទេសនូវ​ភាព​ងាយស្រួល​មិនស្មុគស្មាញ ក្នុងការ​​សម្រាកលំហែរកាយដូច្នេះការកក់បន្ទប់​សឹងថា មិនមានបញ្ហាអ្វី​ទំាងអស់​។

បញ្ហា​គឺនៅពេល​ដែលពិនិត្យលិខិតឆ្លងដែនហើយ​ ប្រសិនបើប្រុសស្រីទំាង​ទ្វេប្រើ​ត្រកូលផ្សេងៗពីគ្នានឹងមាន​ការចងចិញ្ចើម​ខ្លះ តែប៉ុណ្ណោះ។

ចំពោះការប្រព្រឹត្តនៅទី​សាធារណៈដោយ​ការបង្ហាញសេចក្ដីស្រឡាញ់ពាសវាលពាសកាលមិនត្រូវបាន​លើកទឹកចិត្ត​នោះទេ។ ត្រឹម​កាន់ដៃគ្នាគឺរាប់ថា ទង្វើ​ស្និទ្ធស្នាល​បំផុតហើយ។

សម្រាប់គូដែលរៀបការហើយនៅតែ​មិនអាចថើបឬឱបនៅទីសាធារណៈបាននៅឡើយ​ ព្រោះ​ថាប្រសិនបើយើង​ស៊យ​ប៉ះប៉ូលីសហៅដោយសារទង្វើទំាងនោះ​ហើយមិនមាន​ភ្ជាប់នូវ​ភស្តុតាងនៃការ​រៀបការ យើង​អាចនឹងមានបញ្ហា។ រឿងនេះមិនងាយ​កើតឡើងនៅក្នុងសណ្ឋាគារទេ ហើយតែបាន​កើតឡើងរួចទៅ​ហើយ​នៅតាមទីសាធារណៈដូចជាភោជនីយដ្ឋានឬមជ្ឈមណ្ឌលទិញឥវ៉ាន់ជាដើម។

ត្រូវស្វែងយល់អំពី​បរិយាកាស​ជុំវិញខ្លួនដែរ  ប្រសិនបើយើង​ចូលទៅ​ស្នាក់នៅសណ្ឋាគារដែលមានអ្នកទេសចរជា​មូស្លីមច្រើន ពួកគេអាចជូនដំណឹងដល់អាជ្ញាធរអំពីអាកប្បកិរិយាមិនសមរម្យណាមួយ​ដែលមាន​ចែង​ក្នុងច្បាប់​របស់ពួកគេ។ មានបញ្ហាផ្លូវច្បាប់ គឺជារឿង​លំបាកដោះស្រាយមួយ​។

ក្រៅពីនេះ អ្នកធ្វើដំណើរម្នាក់ៗត្រូវបានអនុញ្ញាតឱ្យនាំយកជាតិ​អាកុល មិនលើសពីបួនលីត ដោយ​អា​ច​ផឹកវា​បានតែនៅក្នុងកន្លែងណាដែលគេ​សរសេរថាអនុញ្ញាតដូចជា ក្នុងបន្ទប់ សណ្ឋាគារ បារ។ល។ ការផឹកឬស្រវឹង នៅទីសាធារណៈជារឿង​ខុសច្បាប់ធ្ងន់មួយនៅឌូបៃ។

ដោយសារ​ការរឹតបន្តឹងនេះ នៅឌូបៃមានស្រានិងស្រាបៀរមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក ចំណែក​អាហារ​វិញ ឌូបៃ​ក៏ជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពី ​Iceland។

យោងតាមមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌរបស់អារ៉ាប់រួម UAE ត្រូវបានគេស្បថជាសាធារណៈនៅអារ៉ាប់រួមដោយការប្រើពាក្យ F នៅទីសាធារណៈត្រូវបានហាមឃាត់ជាដាច់ខាត។ ពាក្យនេះ ត្រូវបាន​គេ​ចាត់ទុកថា ជាពាក្យឧក្រិដ្ឋកម្មដែលត្រូវពិន័យធ្ងន់និងអាច​ឃុំខ្លួនផង៕

ប្រែសម្រួល៖ ចម្រើន ​តារា

ចុចអាន៖ ការចំណាយ​នៅឌូបៃ របស់សេដ្ឋីក្មេងៗ អ្នកមិនដែលដឹងទេ!

ចុចអាន៖ រឿងរ៉ាវ​ដ៏​អស្ចារ្យ​អំពី​​លោកនាយក​រដ្ឋមន្ត្រី​នៃ​​អារ៉ាប​់រួម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

កីឡា២៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម