ព័ត៌មានអន្ដរជាតិ
ផែនការទិញយន្តហោះចម្បាំង F-35 របស់ថៃរង់ចាំការសម្រេចពីអាមេរិក
វាមិនទាន់ប្រាកដប្រជានៅឡើយទេថាតើសហរដ្ឋអាមេរិកនឹងអនុម័តលើគម្រោងរបស់កងទ័ពអាកាសថៃ (RTAF) ដើម្បីទិញយន្តហោះចម្បាំង F-35 ឬយ៉ាងណានោះទេ។ នេះបើយោងតាមប្រភព។
ប្រភពពី RTAF បាននិយាយថា ៖«នេះទោះបីជាមានការផ្លាស់ប្តូររបស់ RTAF ដើម្បីស្នើមេបញ្ជាការកងទ័ពជើងអាកាសតំបន់ប៉ាស៊ីហ្វិក (PACAF) របស់សហរដ្ឋអាមេរិកឲ្យមានការគាំទ្រនៅពីក្រោយផែនការទិញ»។

គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី១១ ខែមករា បានអនុម័តផែនការរបស់កងទ័ពជើងអាកាសថៃដើម្បីទិញយន្តហោះចម្បាំងអាមេរិកចំនួន៤គ្រឿងដែលគ្រោងចាប់ផ្តើមនាឆ្នាំក្រោយនេះជាមួយនឹងកញ្ចប់ថវិកាចំនួន១៣.៨ប៊ីលានបាត។
ប្រភពពីទ័ពជើងអាកាសថៃបាននិយាយថា បញ្ហាត្រូវបានលើកឡើងពេលកិច្ចប្រជុំរវាងអគ្គមេបញ្ជាការ RTAF លោក Napadej Dhupatemiya និងលោកឧត្តមសេនីយ៍ Ken Wilsbach មេបញ្ជាការ PACAF អំឡុងដំណើរទស្សនកិច្ចមួយទៅសហរដ្ឋអាមេរិក។
ភាគីទាំងពីរបានពិភាក្សាគ្នាជុំវិញប្រធានបទជាច្រើនរាប់បញ្ចូលទាំងសន្តិសុខតំបន់ ការបន្តតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីអភិវឌ្ឍកងទ័ពជើងអាកាសថៃឲ្យកាន់តែទំនើប។
ប្រភពមួយបាននិយាយថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Napadej ទៅសហរដ្ឋអាមេរិក និងបន្ថែមថា លោកបានណែនាំខ្លួនជាមេបញ្ជាការ RTAF ទើបត្រូវបានតែងតាំងថ្មី។
លោក Napadej ត្រូវបានតែងតាំងដោយគណៈកម្មាធិការមួយដើម្បីគម្រោងទិញយន្តហោះចម្បាំង F-35។ អំឡុងពេលកិច្ចប្រជុំ គណៈប្រតិភូយោធាថៃបានស្នើលោក Wilsbach ឲ្យគាំទ្រគម្រោងដើម្បីជាផ្នែកមួយជួយជំរុញរដ្ឋាភិបាលអាមេរិកឲ្យលក់យន្តហោះចម្បាំង F-35s ទៅប្រទេសថៃ។
ប្រភព បាននិយាយថា ៖«ពេលនោះ បញ្ជាការ PACAF បានបង្ហាញការគាំទ្រចំពោះផែនការទិញនេះ ទោះជាមានយន្តការមួយចំនួននៅត្រូវការធ្វើបន្ថែមក៏ដោយ»។

ទោះបីជាយ៉ាងណា បើយោងតាមប្រភព RTAF មួយទៀតឲ្យដឹងថា កងទ័ពជើងអាកាសថៃនៅមិនទាន់ច្បាស់ទេថាតើសហរដ្ឋអាមេរិកនឹងយល់ព្រមលក់យន្តហោះចម្បាំងឲ្យឬយ៉ាងណា។
ប្រភពបន្ថែមថា ទោះជាថៃជាសម្ព័ន្ធមិត្តមិនមែនណាតូជិតស្និទ្ធរបស់អាមេរិក ក៏ចំណុចនេះមិនមែនមានន័យថា អាមេរិកនឹងលក់យន្តហោះចម្បាំងឲ្យប្រទេសថៃដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


