ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃប្រហែលកាន់តំណែងមិនចប់អាណត្តិពេញ
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា ជាលើកដំបូងហើយដែលលោកបដិសេធធ្វើការសន្យាថា លោកនឹងកាន់តំណែងរហូតចប់អាណត្តិពេញ ឬបដិសេធទាំងស្រុងនូវលទ្ធភាពដែលអាចឈានដល់ការរំលាយសភាមុនអាណត្តិបញ្ចប់ផ្លូវការរបស់លោកនាខែមីនា ឆ្នាំ២០២៣។
ពេលត្រូវបានគេសួរមុនៗ លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា មិនមានការបោះឆ្នោតមុនពេលកំណត់នោះទេ ហើយលោកនឹងកាន់តំណែងរហូតដល់ចប់អាណត្តិពេញលេញនាខែមីនា ឆ្នាំ២០២៣ ឬលើសនេះ។
លោក ប្រាយុទ្ធ កំពុងឆ្លើយតបទៅនឹងការលើកឡើងដែលត្រូវបានគេរាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon អំឡុងពេលជួបតំណាងគណបក្សចម្រុះកាលពីថ្ងៃចន្ទនៅការិយាល័យអភិរក្សព្រៃឈើព្រំដែនខេត្តទាំង៥ផ្លូវ Phahon Yothin។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ត្រូវបានគេនិយាយថា បានប្រាប់ពួកគេថា រដ្ឋាភិបាលត្រូវការគាំទ្រពីគណបក្សតូចៗរហូតដល់កិច្ចប្រជុំកំពូល Apec នាខែវិច្ឆិកា បន្ទាប់មកទំនងជាមានការរំលាយសភាជាមួយនឹងការបោះឆ្នោតសកលនាដើមឆ្នាំថ្មី។
កាលពីថ្ងៃអង្គារ៍ លោកឧបនាយករដ្ឋមន្ត្រី Prawit បានទទួលស្គាល់ថា លោកបាននិយាយពីលទ្ធភាពនៃការរំលាយសភាមែន ប៉ុន្តែការនិយាយនោះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនប៉ុណ្ណោះ។ នៅពេលនោះ រដ្ឋាភិបាលនឹងធូរស្រាល ហើយលោកគ្រាន់តែថា ការកំណត់ពេលវេលាសមស្របសម្រាប់ការបោះឆ្នោតដោយមិនមាននរណានឹងទទួលបានអត្ថប្រយោជន៍ ឬគុណវិបត្តិនោះទេ។
លោកមានប្រសាសន៍ថា ៖«ការរំលាយសភាគឺសម្រាប់លោកនាយករដ្ឋមន្ត្រីតែម្នាក់គត់ក្នុងការសម្រេចចិត្ត»។
លោកថា ៖«យើងបានពិភាក្សាគ្នា។ លោកប្រាប់ខ្ញុំថា វាជាកិច្ចការដែលលោកនាយករដ្ឋមន្ត្រីជាអ្នកធ្វើការសម្រេចចិត្ត»។
ពេលសួរថា លោកនឹងបន្តកាន់តំណែងរហូតចប់អាណត្តិ ឬត្រូវរំលាយសភា បន្ទាប់ពីកិច្ចប្រជុំ Apec? លោក ប្រាយុទ្ធ បាននិយាយថា លោកមិនឃើញមានហេតុផលដែលត្រូវនិយាយនៅពេលនេះនោះទេ។
លោក ប្រាយុទ្ធ បានលើកឡើងថា ៖«វាអាស្រ័យលើខ្ញុំជាអ្នកសម្រេច។ ហេតុអ្វីខ្ញុំត្រូវប្រាប់នរណាម្នាក់មុន? ស្ថានភាពជាកត្តាសម្រេចចិត្ត»។
«ប្រទេសរួចផុត និងជម្នះបញ្ហា ដោយសារពលរដ្ឋថៃរួមគ្នាប្រយុទ្ធរាល់មានការគំរាមកំហែង។ ប៉ុន្តែយើងឥឡូវនេះបែកបាក់គ្នាយ៉ាងខ្លាំង និងមានបញ្ហា។ ចូរយើងនាំគ្នាគិតថា តើយើងអាចធ្វើអ្វីបាន»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


