កីឡា
ចាន់ រតនា ទទួលស្គាល់មូលហេតុធ្វើឲ្យចាញ់ Eko Roni យ៉ាងឆាប់រហ័ស
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra យ៉ាងឆាប់រហ័សក្នុងដើមទឹកទី ១ នៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT កាលពីថ្ងៃសុក្រ ទី១១ នៅប្រទេសសិង្ហបុរី។

ជុំវិញបរាជ័យយ៉ាងឆាប់រហ័សហួសពីការរំពឹងទុកនេះ ត្រូវបាន ចាន់ រតនា បានប្រាប់ក្រោយពេលប្រកួតថា កត្តាចម្បងដែលធ្វើឲ្យរូបគេចាញ់យ៉ាងឆាប់រហ័សបែបនេះ គឺបណ្តាលមកពីរូបគេមើលស្រាលដៃគូ។ ចាន់ រតនា បានរៀបរាប់ថា ៖«មូលហេតុចម្បងមកពីខ្ញុំធ្វេសប្រហែស។ ខ្ញុំមើលស្រាលការចាប់របស់គេពេក។ ធ្វើឲ្យដៃរបស់គាត់ឃ្លេដល់បំពង-ករបស់ខ្ញុំពេញ។ តាមពិតទៅដៃរបស់គាត់ធំអីចឹង ឃ្លេមិនសូវដល់បំពង-ក ទេ បើបានការពារ តែខ្ញុំប្រហែសធ្វើឲ្យដៃរបស់គាត់ចូលដល់បំពង-កពេញ»។

សម្រាប់កម្លាំងស៊ុហ្វ និងកាយសម្បទារបស់ Eko Roni មិនសូវខ្លាំង និងរឹងមាំដូចដៃគូមុនគឺកីឡាករចិនឡើយ ហើយអាចទប់ទល់បានសម្រាប់កម្លាំងស៊ុហ្វ និងកាយសម្បទា។ «បើនិយាយកម្លាំង និងរាងកាយ គឺមិនដូចដៃគូខ្ញុំមុនគឺ Xie Wei ទេ។ បើខ្ញុំដោះឃ្លេរបស់គាត់បាន ខ្ញុំអាចទប់ទល់ ហើយក៏មានសង្ឃឹមឈ្នះច្រើនដែរ»។ ចាន់ រតនា បានបន្ថែម។
ការពិតនៅលើសង្វៀនបង្ហាញថា ចាន់ រតនា បានចាប់ផ្តើមការប្រកួតនៅទឹកទី ១ ដោយមិនមានការវាស់ស្ទង់ឡើយពោលគឺចូលទាត់ និងទាត់តែម្តង ខណៈកីឡាករឥណ្ឌូណេស៊ី Eko Roni ក៏បានទាត់ ព្រមទាំងប្រើកណ្តាប់ដៃដ៏មានប្រសិទ្ធភាពដែរ។ បន្ទាប់មកកីឡាករឥណ្ឌូណេស៊ីរូបនេះ ចូលអោប ហើយនៅពេល ចាន់ រតនា ក្រោកឈរ រូបគេបានអោបពីក្រោយ និងកាច់ផ្តួល។ ពេលនោះហើយរូបគេមានឱកាសចាប់ឃ្លេដៃទាំងពីរបង្ខំឲ្យអ្នកលេងគុនខ្មែរគោះដៃសុំចាញ់តែម្តងនូវនាទី១:៤០ក្នុងទឹកទី១។

នេះជាបរាជ័យលើកនេះ គឺជាពីរលើកជាប់គ្នាសម្រាប់ ចាន់ រតនា បន្ទាប់បានចាញ់កីឡាករចិន Xie Wei ក្នុងទឹកទី ៣ កាលពីចុងឆ្នាំ ២០២០ ។ ទោះជាយ៉ាងណា អ្នកលេងគុនខ្មែររូបនេះ នៅតែប្ដេជ្ញាបន្តហ្វឹកហាត់តាមរយៈគំនិតវិជ្ជមានជានិច្ច និងទុកជាមេរៀនក្នុងជីវិត៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


