Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផ្តល់អាវុធក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ទៅឲ្យ អ៊ុយក្រែន ដោយផ្ទាល់

បានផុស

នៅ

សេតវិមាន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្តល់​អាវុធគិតជាទំហំទឹកប្រាក់ ១ ពាន់​លាន​ដុល្លារអាមេរិក (៧៦៤ លាន​ផោន) ទៅឲ្យ​កង​កម្លាំង​អ៊ុយក្រែន ដោយផ្ទាល់។

This image has an empty alt attribute; its file name is joe-biden-gettyimages-1267438366-1024x1024.jpg

លោក បៃដិន និយាយ​ថា ការ​បន្ត​គាំទ្រនេះ​គឺដើម្បីធ្វើឲ្យ​ប្រាកដ​ថា អ៊ុយក្រែន ​នឹង​មិន​អាចជា​ជ័យ​ជម្នះ​សម្រាប់​លោក ពូទីន បានទេ។

លោកកត់សម្គាល់ថា ជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនកាលពីឆ្នាំមុនគឺមាន ៦៥០លានដុល្លារជាអាវុធនិង ៣៥០លានដុល្លារជាជំនួយបន្ថែម។

This image has an empty alt attribute; its file name is 00dc-ukraine-weapons-1-mediumSquareAt3X-1024x1024.jpg

ជំនួយដែលបានប្រកាសថ្មីនេះរួមមាន យន្តហោះគ្មានមនុស្សបើក, ប្រព័ន្ធប្រឆាំងយន្តហោះ៨០០គ្រឿង និងប្រព័ន្ធប្រឆាំងគ្រឿងសឹកចំនួន ៩ ០០០គ្រឿង ព្រមទាំងកាំភ្លើងយន្ត កាំភ្លើងស្នប់ គ្រាប់បែកដៃ និងគ្រាប់រំសេវចំនួន២០លានគ្រាប់ផងដែរ។

ស្របពេលជាមួយគ្នានោះ លោក បៃដិន អះអាងថា សម្ព័ន្ធមិត្តនានាក៏បានបង្កើនការគាំទ្ររបស់ពួកគេ ក្នុងកម្រិតមិនធ្លាប់មានពីមុនមកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លេចចេញវីដេអូក្លែងក្លាយ លោក Zelensky អំពាវនាវ ឲ្យ ទាហាន អ៊ុយក្រែន ដាក់ អាវុធចុះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម