Connect with us

សេដ្ឋកិច្ច

ស្ថានីយ​ប្រេងឥន្ធនៈ​មួយចំនួន​ នៅឧត្តរមានជ័យ​បិទទ្វារ​បណ្ដោះអាសន្ន​ស្របពេល​តម្លៃប្រេង​ហក់ឡើង

បានផុស

នៅ

ស្ថានីយលក់ប្រេងឥន្ធនៈមួយចំនួននៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបិទទ្វារជា​បណ្ដោះ​អាសន្ន​ ស្របពេលដែលតម្លៃទីផ្សារប្រេងពិភពលោក និងក្នុងស្រុកកំពង់ហក់ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបង្ហោះឱ្យដឹងពីម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ ការបិទទ្វារបណ្តោះអាសន្នដោយសារតែ​តម្លៃប្រេងឡើងចុះមិនទៀងទាត់ ខណៈដែលពេលនេះ តម្លៃប្រេងសាំងបានឡើងដល់ ៥ ៣០០ រៀល។

ប្រភពដដែលឱ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យម្ចាស់ស្ថានីយខ្លះម្ដងបិទម្ដងបើក និងបិទ ទាំងស្រុង នោះ គឺបណ្ដាលមកពីការនាំចូលប្រេងពីក្រៅប្រទេស និងការលក់ចេញ ជូនអតិថិជន មិនមានតុល្យភាពនឹងគ្នា។

ស្ថានីយលក់ប្រេងធំៗ មួយចំនួន ដែលមិនបានបិទគឺមកពីការនាំចូលប្រេងពីក្រៅប្រទេស មាន ក្រុមហ៊ុនមានលុយ។ ចំណែក ស្ថានីយប្រេង មួយចំនួនដែលបិទនោះគឺការនាំចូលបន្តគ្នាស្រប ពេលដែលទីផ្សារមានតម្លៃថ្លៃការលក់ចេញមិនចំណេញទើបធ្វើឲ្យផ្អាកលក់ប្រេងមួយរយៈសិន។

ក្រសួងពាណិជ្ជកម្មប្រកាសថា តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតត្រូវដាក់លក់ក្នុងតម្លៃ ៥៣០០ រៀល ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា៕

អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

៤នាក់ស្លាប់ និងជាង ១ ៣០០នាក់ត្រូវជម្លៀសចេញ ដោយសារភ្លៀងធ្លាក់ខ្លាំង​នៅ​កូរ៉េខាងត្បូង

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ស៊ុន ចាន់ថុល បញ្ជូន​ឯកសារ​មួយ​ទៅ​រដ្ឋាភិបាលអាមេរិកទាំងកណ្ដាលយប់ពាក់ព័ន្ធ​នឹង​ពន្ធ​បដិការ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ

កីឡា៣២ នាទីutes មុន

អ្នក​ជំនាញទ្រីយ៉ាត្លុង​ បញ្ជាក់​ពី​មូលហេតុចំៗ​កីឡា​នេះ​មិន​សូវ​មាន​អ្នក​លេង​ ឬ​អ្នក​ហាត់​ដូច​កីឡា​ដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម