ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត ពិចារណាលក់ប្រេងទៅឲ្យ ចិន គិតជា ប្រាក់យ័ន ជំនួស ដុល្លារអាមេរិក
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងពិចារណាលើការលក់ប្រេងមួយចំនួនរបស់ខ្លួនទៅប្រទេសចិនគិតតម្លៃជាប្រាក់យ័នជំនួសឲ្យប្រាក់ដុល្លារអាមេរិក ។

លោក Sami Hamdi អ្នកវិភាគនយោបាយអារ៉ាប់ និងជាប្រធានហ៊ុនអន្តរជាតិបាននិយាយថា “ប្រសិនបើអារ៉ាប៊ីសាអូឌីត និងចិនឈានដល់កិច្ចព្រមព្រៀងលើការទូទាត់ប្រេងជាប្រាក់យ័ននោះ វានឹងមានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់អនាគតនៃការគ្រប់គ្រងប្រាក់ដុល្លារនៅលើទីផ្សារពិភពលោក” ។
លោក Hamdi បាននិយាយថា “ខ្ញុំគិតថា ខណៈពេលដែលប្រាក់ដុល្លារនឹងនៅតែលេចធ្លោ ទង្វើបែបនេះនឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រាក់ដុល្លារ ហើយនឹងលើកទឹកចិត្តដល់ប្រទេសនានាដែលប៉ះពាល់ចំពោះវិធីដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាក់ដុល្លារ“ ។

លោកបញ្ជាក់ថា ប្រសិនបើអារ៉ាប៊ីសាអូឌីត និងចិនបន្តសកម្មភាពនេះ វានឹងបង្ហាញពី “យុគសម័យថ្មី” ដែលរដ្ឋនានានឹងពន្លឿនការប៉ុនប៉ងរបស់ពួកគេដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ” ។
លោកបានកត់សម្គាល់ថា “យើងបានឃើញហេតុការណ៍នេះកើតឡើងរួចហើយនៅប្រទេសតួកគី ។ យើងកំពុងឃើញរឿងនេះកើតឡើងជាមួយប្រទេសផ្សេងទៀត ។ គំនិតនេះគឺថាប្រាក់ដុល្លារមានឥទ្ធិពលខ្លាំងពេក” ។

ជាចុងក្រោយលោក Hamdi បាននិយាយថា អ្វីដែលកើតឡើងគឺផលិតផលប្រេងមួយចំនួននឹងត្រូវលក់ជាប្រាក់យ័ន ។ ហើយនោះមានន័យថា អារ៉ាប៊ីសាអូឌីត ជាម្ចាស់រោងចក្រចម្រាញ់ប្រេងមួយចំនួនដែលមាននៅក្នុងប្រទេសចិន ហើយពួកគេប្រហែលត្រូវបានលក់នៅលើទីផ្សារប្រទេសចិនជារូបិយប័ណ្ណយ័ន ។ ប៉ុន្តែទោះជាយ៉ាងណាសរុបមក ៩០ ភាគរយ ប្រេងដែលផលិតដោយអារ៉ាប៊ីសាអូឌីត និងពិភពលោកនឹងនៅតែលក់ជាប្រាក់ដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ តម្លៃប្រេងសាំងប្រទេសទាំងអស់នៅ អាស៊ាន សុទ្ធតែឡើងថ្លៃ ខណៈ កម្ពុជា លក់ ៥ ៣០០ រៀលក្នុងមួយលីត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


