ជីវិតកម្សាន្ដ
តារាស្រី ៥ ដួង លះបង់សិល្បៈ ស្រវាជំនួញអនឡាញ កើបលុយណែនដៃ
ភ្នំពេញ៖ បច្ចុប្បន្នមានសិល្បករ-ការិនីខ្មែរមួយចំនួន ក្រៅពីអាជីពសិល្បៈ បានងាកមកបង្កើតមុខជំនួញថ្មីជាបន្តបន្ទាប់។ តាមការកត់សម្គាល់នៅអំឡុងពេលដែលសកម្មភាពនៃការលក់តាមអនឡាញក្នុងស្រុកកំពុងមានការីកផុសផុលខ្លាំង តារាស្រីល្បីៗមួយចំនួនបានបោះបង់សិល្បៈ និងបានហក់ចូលមកវិនិយោគក្នុងវិស័យមួយនេះយ៉ាងលេចធ្លោ ហើយមានលុយកាន់ណែនដៃ។
ថ្ងៃនេះ “កម្ពុជាថ្មី” សូមនាំប្រិយមិត្តមកស្គាល់តារាស្រីទាំង ៥ រូបដែលសុខចិត្តលះបង់សិល្បៈ និងកំពុងជោគជ័យលើមុខជំនួញវិស័យអនអនឡាញ៖

១. តារាសម្តែងអ្នកនាង គង់ ច័ន្ទស្រីមុំ កន្លងមកត្រូវបានមហាជនបានដឹងហើយថា នាងជាតារាស្រីម្នាក់ដែលមានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីគួរសមលើវិថីសិល្បៈ។ ប៉ុន្តែក្រោយមក នាងក៏បានផ្អាក់អាជីពមួយនេះ ងាកមកបើករបរលក់ផលិតផលតាមអនឡាញ ដែលកំពុងទទួលបានជោគជ័យ និងសាងសុភមង្គលជាមួយស្វាមី លោក គឹម សីហា។

២. អ្នកនាង គឹម លីហ្សា ក៏ជាតារាសម្តែងម្នាក់ធ្លាប់មានឈ្មោះល្បីលើវិស័យសិល្បៈយូរឆ្នាំ ប៉ុន្តែក្រោយមកនាងក៏បានចាកចេញពីសិល្បៈ បន្ទាប់ពីបានចូលរោងការជាមួយស្វាមីអាណិកជនខ្មែរ-អូស្រ្តាលី។ យ៉ាងណាមិញបន្ទាប់ពីចាយពេលរស់សាងគ្រួសារនៅទីនោះមួយរយៈ បច្ចុប្បន្ននាងបានត្រឡប់មករស់នៅលើទឹកដីកម្ពុជាវិញជាមួយការបើកមុខជំនួញក្នុងដៃលើវិស័យអនឡាញជាច្រើន។

៣. តារាសិចស៊ី បេនី យ៉ាំង មិនខុសគ្នានឹងតារាស្រីខាងលើនេះទេ បន្ទាប់ពីចូលប្រឡុកក្នុងវិស័យសិល្បៈមួយរយៈ បច្ចុប្បន្ននាងបានទម្លាក់ចោលអាជីពមួយនេះដោយស្រវាចាប់អាជីពខាងក្រៅ និងក្ដោបក្ដាប់មុខជំនួញធំៗជាច្រើនក្នុងដៃជាពិសេសលក់ផលិតផលអនឡាញកាក់កបខ្លាំង។

៤. អ្នកនាង ហង្ស ម៉ារីនី កន្លងមកនាងបានពង្រីកប្រជាប្រិយភាព និងក្តាប់បានឈ្មោះល្បីលើវិស័យសិល្បៈផ្នែកសម្តែង។ ប៉ុន្តែក្រោយមក នាងបានបាត់មុខពីវិស័យសិល្បៈមួយរយៈដោយងាកមកចាប់អាជីពលក់ផលិតផលអនឡាញ ខណៈកន្លង មកនាងធ្លាប់អះអាងថា ទោះបីបញ្ហាកូវីដ-១៩ មែន តែពុំបានរាំងស្ទះដល់ការងាររកស៊ីនេះឡើយ។

៥. អតីតតារាចម្រៀង អឿន ម៉ីលីកា បានអះអាងមុននេះដែរ ថាសម្រាប់អាជីពអនឡាញរបស់នាងបច្ចុប្បន្ន កំពុងដំណើរការទៅមុខដោយរលូន និងជោគជ័យខ្លាំង ថ្វីត្បិតតែកន្លងមកជួបបញ្ហាជំងឺកូវីដ-១៩។ នាងថា រាល់ផលិតផលរបស់នាងនៅតែទទួលបានការគាំទ្រច្រើនពីអតិថិជនរបស់ខ្លួនដូនមុន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន