Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជា មិនជឿឡើយថា រុស្ស៊ី អាចវាយយកក្រុងគៀវរបស់អ៊ុយក្រែនបាន

បានផុស

នៅ

សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន បានអូសបន្លាយជាង១ខែមកហើយគិតដល់ពេលនេះ ប៉ុន្តែកងទ័ពរុស្ស៊ីមិនទាន់អាចវាយគ្រប់គ្រងទីក្រុងគៀវបាននៅឡើយទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចមិនជឿឡើយថា កងទ័ពរុស្ស៊ីអាចវាយដណ្តើមកាន់កាប់ទីក្រុងគៀវបាន ព្រោះវាមិនងាយស្រួលក្នុងការវាយយកឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈ​មណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ «សម្រាប់ខ្ញុំ  ខ្ញុំយល់ឃើញថា មិនមែនជារឿងងាយស្រួលរុស្ស៊ីវាយចូលអ៊ុយក្រែនទៅយកក្រុងគៀវបានភ្លាមៗទេ ឥឡូវជាង១ខែហើយ វាយយកអត់បានទេ។ ខ្ញុំមិនជឿថា វាយយកបាន ខ្ញុំអត់ជឿទេ ហើយខ្ញុំមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលបាលអ៊ុយក្រែនបានទេ បើទោះបីវាយចូលក្រុងគៀវបានក៏ដោយ ក៏មិនអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែន ឬប្រជាជាតិអ៊ុយក្រែនបានដែរ»។

The independent monument is seen during sunrise in central Kiev, Ukraine on February 23th, 2022.

បើតាមសម្តេចនាយករដ្ឋន្រ្តី បើទោះបីស្លាប់ប្រធានាធិបតី ឫនាយករដ្ឋមន្រ្តីមួយ ក៏ប្រទេសអ៊ុយក្រែននៅមានមនុស្សជាង៤០នាក់ទៀត ដើម្បីប្រឆាំងនឹងរុស្ស៊ីដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ឲ្យដឹងថា អ៊ុយក្រែនមានកម្លាំងទ័ពសកម្មប្រមាណ២០ម៉ឺននាក់ ហើយមកដល់ពេលនេះ គឺមិនទាន់មានការបែកបាក់កម្លាំងណាមួយធ្ងន់ធ្ងរឡើយ។ នេះ មិនទាន់គិតដល់កម្លាំងទ័ពបម្រុងដែលបានបំពាក់អាវុធបន្ថែមផងទេ។ បន្ថែមលើនេះ អ៊ុយក្រែនក៏មានរថក្រោះ អាវុធប្រឆាំងនឹងរថក្រោះ និងមានកាំភ្លើងសម្រាប់ទប់ទល់នឹងរុស្ស៊ី ដែលធ្វើឲ្យរុស្ស៊ី មិនងាយនឹងវាយផ្តួលរលំអ៊ុយក្រែនបាន។ នេះបើតាមសម្តេចតេជោនាយករដ្ឋមន្រ្តីដដែល។

សម្រាប់សម្តេចតេជោ ហ៊ុន សែន បញ្ហាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែននេះ គឺមានតែជម្រើសឈប់បាញ់ និងឈានទៅមានកិច្ចព្រមព្រៀងមួយដែលអាចទទួលយកបានរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន។ សម្តេចបានគូសបញ្ជាក់ជាថ្មីថា សង្រ្គាម មិនអាចបញ្ចប់សង្រ្គាមបាននោះនោះទេ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម