ព័ត៌មានជាតិ
ខេត្តកណ្ដាលប្រកាសរៀបចំសង្ក្រាន្តរយៈពេល៣ថ្ងៃ អបអរបុណ្យចូលឆ្នាំនៅមាត់ទន្លេក្រុងតាខ្មៅ
លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្ដាល បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែមីនានេះថា រដ្ឋបាលខេត្តនឹងរៀបចំបុណ្យសង្ក្រាន្តរយៈពេល៣ថ្ងៃនៅមាត់ទន្លេក្រុងតាខ្មៅដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំកន្លងទៅដោយសារការរាតត្បាតជំងឺកូវីដ១៩។

លោកបានបន្តថា ការរៀបចំសង្គ្រាន្ដនេះ គឺជាគំនិតរបស់ថ្នាក់ដឹកនាំខេត្ត ដែលចង់ឱ្យមានព្រឹត្តិការណ៍សង្គ្រាននៅខេត្តកណ្តាល ដោយសារតែរាជរដ្ឋាភិបាលបានប្រកាសឱ្យបើកប្រទេសឡើងវិញបន្ទាប់ពីបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលនិងល្អប្រសើរ។
លោកបានបន្តទៀតថា «យើងដឹងហើយថា រាជរដ្ឋបាលភិបាលបានប្រកាសឱ្យបើកប្រទេសជាប្រក្រតីឡើងវិញការប្រកបអាជីវកម្មគ្រប់ប្រភេទ។ ម្យ៉ាងទៀតការចាក់វ៉ាក់សាំងបានគ្របដណ្តប់ទូទាំងប្រទេស។ ដោយឡែកនៅខេត្តកណ្តាលបានចាក់វ៉ាក់សាំងបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋដោយប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបានច្រើនស្ទើរតែគ្រប់គ្នាពិសេសអ្នកទទួលបានដូសទី៣និងដូសទី៤បានច្រើនដែរខណៈដូសមូលដ្ឋានទទួលបានតាមផែនហើយ។ ដូច្នេះពិនិត្យលើស្ថានភាពនេះរដ្ឋបាលខេត្តមានសុទិដ្ឋិនិយមរៀបចំពិធីសង្គ្រានឆ្នាំនេះ គឺនៅបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃខាងមុខ»។

លោកបានបន្ថែមថា តាមផែនការសង្គ្រាន្តឆ្នាំនេះនឹងមានការរៀបចំកម្មវិធីប្រណៃណីដូចជា មានល្បែងប្រជាប្រិយមានកីឡាក៏ដូចជាមានកម្មវិធីតន្ត្រីសម្រាប់ថ្ងៃនីមួយៗផងដែរ។
លោកបានបញ្ជាក់ថា ការៀបចំសង្គ្រាន្តនេះ រដ្ឋបាលខេត្តមានការចាត់តាំងសមាសភាពថ្នាក់ដឹកនាំធ្វើការគ្រប់គ្រងកម្មវិធីនិងមានម៉ាសសម្រាប់ប្រជាពលរដ្ឋដែលចូលរួមក្នុងសង្គ្រាន្តក្នុងនោះណែនាំដល់អ្នកចូលរួមត្រូវពាក់ម៉ាស់លាងដៃនឹងអាកុលនិងជែលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមអនុវត្តវិធានការខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង)នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មីថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានច្រើនលើសលប់។ ប៉ុន្តែសម្តេចតេជោក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននិងអនុវត្តទៅតាមវិធានការការពាររបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


