ព័ត៌មានជាតិ
សង្ក្រាន្តសៀមរាប ត្រៀមរៀបចំ នៅ ២ កន្លែង អមដោយកម្មវិធីប្លែកៗមួយចំនួន
រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធកម្ពុជាខេត្តនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ ២០២២ នៅ ២ ទីតាំង អមដោយកម្មវិធីប្លែងពីឆ្នាំមុនៗ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរឆ្នាំខាលនេះ និងដើម្បីជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ចក្នុងខេត្តឱ្យមានសកម្មភាពឡើងវិញ។

លោក ស៊ុន ចំណាន នាយករដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី៣០ ខែមីនានេះថា មិនមានព្រឹត្តិការណ៍ថ្នាក់ជាតិ ឬ អង្គរសង្ក្រាន្តទេ ប៉ុន្តែចូលឆ្នាំខ្មែរខាងមុខនេះ ខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប នៅ ពីរទីតាំង។

លោក ស៊ុន ចំណាន មានប្រសាសន៍ថា៖ “ទី១ នៅក្នុងក្រុងសៀមរាប ទី២ នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីកម្សាន្ត និងប្លែកៗជាច្រើនដូចជា កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៦ ខែមេសា”។

នាយករដ្ឋបាលខេត្តសៀមរាបរូបនេះ បានលើកឡើងថា រដ្ឋបាលខេត្តផ្សព្វផ្សាយឱ្យមហាជនអនុវត្ត ៣កុំ ៣ការពារ ដើម្បីបង្ការជំងឺកូវីដ-១៩ បើទោះបីប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងពេញលេញ និងកាលបុណ្យឆ្លងឆ្នាំសាសកកន្លងទៅមិនមានបញ្ហាអ្វីកើតឡើងក៏ដោយ។ ចំពោះអាហារហូបចុក ប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អាចផ្គត់ផ្គង់បាន ចំណែកបញ្ហាឡើងថ្លៃខ្លាំងនោះ មិនធ្លាប់កើតមាននៅខេត្តសៀមរាប។

លោក ស៊ុន ចំណាន រំពឹងថា៖ “ក្នុងឱកាសពិធីបុណ្យចូលឆ្នាំនេះ ខេត្តសៀមរាប នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត ខណៈកាលបុណ្យឆ្លងឆ្នាំសាកល មានភ្ញៀវជាង ២០ ម៉ឺននាក់ ស្របពេលខេត្តក៏បានរៀបចំផ្លូវទាំង ៣៨ ខ្សែរួចរាល់ហើយ ដោយនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ខាងមុខ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន”។

គួរបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់ផ្លូវទាំង ៣៨ ខ្សែ និងរៀបចំប្រព័ន្ធលូបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់ ១០០% ហើយ ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


