ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបបានចំនួន៤នាក់ហើយ
អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបន្តចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជលគីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរចម្រុះខេត្តកំពង់ឆ្នាំងបានបំផ្លិចបំផ្លាញទីតាំងនេសាទខុសច្បាប់បានមួយចំនួនធំ។ ប៉ុន្តែ បើគិតជារួមមកដល់ពេលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបបានចំនួន៤នាក់ហើយ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអះអាងឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងចម្រុះបានចេញប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផល រួមមាន បានរុះរើរបាំងសាច់អួន ចំនួន ៩៨កន្លែង ប្រវែង ៦ ៥៣៥ម៉ែត្រ ដកបង្គោល ចំនួន ៣ ៧៤០ដើម រុះរើលបលូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង ទំហំសរុប ១៥ ៥១៥ម៉ែត្រការ៉េ ដកបង្គោល ២ ៧៧០ដើម រុះរើមែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក រុះរើសាច់អួន ចំនួន ៦វង់ រុះរើរបាំងស្បៃមុង ៧កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុង ៧លូ រុះរើរបាំងឈើចំនួន ៥កន្លែង ប្រវែង ៥០០ម៉ែត្រ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹងវត្ថុតាងមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងនេះ គឺបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញមាននូវករណីប្រព្រឹត្តបទល្មើសនេសាទជាច្រើនបាន និងកំពុងកើតមាននៅបឹងទន្លេសាប។ ប្រតិបត្តិការនេះទៀតសោត ក៏បានកើតឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាដាច់ណាត់ឲ្យអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ត្រូវបានបង្រ្កាបឲ្យបានដាច់ខាតនូវបទល្មើសនេសាទនេះ។

ឆ្លើយតបនឹងបទបញ្ជានេះ លោក ស៊ុន សុវណ្ណារិទ្ធ បានអះអាងប្រាប់«កម្ពុជាថ្មី»ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងបោសសម្អាតឲ្យអស់នូវបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបនេះ។ បើតាមលោកអភិបាលកំពង់ឆ្នាំងរូបនេះ គឺចាប់ពីពេលនេះទៅ លែងមានទៀតហើយនូវការប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង៕
ដោយ ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


