Connect with us

ចរាចរណ៍

ក្រឡាប់រថយន្ដស្ទូចទូកុងតឺន័រសង្កត់បាក់របងថ្មជាច្រើនផ្ទាំង

បានផុស

នៅ

រថយន្តស្ទូចមួយគ្រឿង ខណៈស្ទូចទូកុងតឺន័រចុះពីរថយន្តបាក់ជើងជ្រែងក៏ក្រឡាប់ផ្ងាជើងសង្កត់ទៅលើរបងថ្មបណ្តាលឱ្យបាក់ជាច្រើនផ្ទាំង តែមិនមានមនុស្សរងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុម្ចាស់ដីឡូត៍បានឱ្យរថយន្តស្ទូចដឹកទូកុងតឺន័រមកដាក់ក្នុងដីឡូត៍ ខណៈកំពុងស្ទូចលើ​ទូចេញពីរថយន្តស្រាប់តែបាក់ជើងជ្រែងមួយចំហៀង​ធ្វើឱ្យរថយន្តក្រឡាប់សង្កត់លើរបងថ្មបាក់អស់ជាច្រើនផ្ទាំង​តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែងតែដោយសារតែមិនមានប៉ះពាក់ទ្រព្យសម្បត្តិអ្នកដទៃទើបម្ចាស់ស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម