Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរអាជ្ញាធរចាត់វិធានការបញ្ហាសំរាមនៅផ្សារសាលាឃុំផ្សារចាស់

បានផុស

នៅ

ប្រជាពលរដ្ឋនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ បានឲ្យដឹងថា សំរាមជាច្រើននៅក្នុងផ្សារសាលាឃុំផ្សារចាស់ ក្នុងពេលនេះត្រូវបានគេចាក់ចោលពាសវាលពាសកាលយ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋចេញចូលផ្សារទិញដូរទំនិញក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅជិតខាងជាប់ទីតាំងផ្សារនេះ ជាពិសេសនៅពេលមានភ្លៀងធ្លាក់សំរាមទាំងនេះត្រូវស្អុយរលួយអាចមានដង្កូវផងដែរ។ ដោយមិនឃើញអាជ្ញាធរឃុំ ឬអ្នកយកភាស៊ីផ្សារចាត់ការប្រមូលយកទៅចោលនោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ផ្សារមួយនេះ គឺមានអាជីវករលក់ដូរទំនិញតែក្នុងពេលព្រឹកប៉ុណ្ណោះ នៅពេលល្ងាចពុំមានអ្នកលក់ដូរទំនិញនោះឡើយ ។ ដូចនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរឃុំក៏ដូចជាអ្នកប្រមូលភាស៊ីផ្សារសាលាឃុំផ្សារចាស់ មេត្តាជួយប្រមូលសំរាមខាងលើនេះយកទៅបោះចោលផងចុះ ដើម្បីជួយការពារសុខភាពប្រជាពលរដ្ឋ​នៅក្នុងផ្សារ និងនៅជាប់ទីតាំងផ្សរមួយនេះ ។

ជុំវិញករណីនេះ ក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកមេឃុំផ្សារបានទេ ព្រោះទូរស័ព្ទមិនចូល។ ចំណែកអ្នក​យក​ភាស៊ីផ្សារ​ក៏មិនអាចទំនាក់ទំនងបានដែរ ព្រោះរកលេខទូរសព្ទមិនបាន ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម